CamNews

កំសាន្ត 

ឱក សុគន្ធកញ្ញា ពិតជាមានក្តីសុខណាស់ ដែលស្វាមីចេះយល់ចិត្ត និងថ្នាក់ថ្នម!

បន្ទាប់ពីអ្នកនាង ឱក សុគន្ធកញ្ញា បានរៀបអាពាហ៍ពិពាហ៍ជាមួយ ស្វាមីបណ្ដូលចិត្តរួចមក មហាជន មានការចាប់អារម្មណ៍ ទៅលើជីវិតគ្រួសារដ៏មានសុភមង្គល របស់នាងគ្រប់គ្នា។



អ្វីដែលកាន់តែពិសេស ជាងនេះទៅទៀតនោះគឺ តារាស្រីរូបនេះ កំពុងតែពរពោះកូនក្នុងផ្ទៃ។  គេសង្កេតឃើញថា ស្វាមីរបស់នាង​ហាក់កាន់តែបញ្ចេញកាយវិការផ្អែមល្ហែម ថ្នាក់ថ្នម  មើលទៅពោរពេញដោយសេចក្តីសុខមែនទែន។



កាលពីពេលថ្មីៗនេះ ឱក សុគន្ធកញ្ញា បានបង្ហោះរូបភាពមួយសន្លឹកបង្ហាញពីស្នេហាដ៏រ៉ូមែនទិក នៅឯប្រទេសសិង្ហបុរី ។ អ្វីដែលរឹតតែចាប់អារម្មណ៍ និងពិសេសនោះគឺលោក សុខលី ដែលជាស្វាមី មិនឲ្យប្រពន្ធដើរទេ ខ្លាចប្រពន្ធហត់ សុខចិត្តឲ្យ កញ្ញា អង្គុយលើម៉ាស៊ីនវិញ។



បន្ថែមពីនេះ ឱក សុគន្ធកញ្ញា បាននិយាយថា៖  « សុំប្ដីដើរលេង គាត់មិនអនុញ្ញាតទេ តែបែរជាឲ្យជិះវិញ អរគុណប្ដីសម្លាញ់»៕

 

អត្ថបទ៖ ចំរើន