CamNews

រូបភាពផ្សេងៗ 

ការផ្សាយពាណិជ្ជកម្ម ធ្វើតបទៅវិញទៅមក

មានសង្គ្រាមមួយ បើទោះបីជាមិនហូរឈាមក៏ដោយ ក៏ប៉ុន្តែនៅតែខ្លាំងក្លា ពីព្រោះ
សង្គ្រាមនេះពោរពេញដោយ បញ្ញាញាណ ហើយក៏គូរឲ្យអស់សំណើច។ សូមអញ្ជើញ
លោកអ្នកតាមដានសង្គ្រាមដ៏គួរឲ្យចាប់អារម្មណ៍នេះដូចតទៅ៖
១. Niko និង Panasonic

Nikon អាចតំកល់មុខ ហើយគ្មានអី្វជាបញ្ហានោះទេ ទោះបីជាខ្មោចក៏តំកល់មុខបាន ដែរ...


សូម្បីតែមុខដែលពួននៅក្នុងព្រៃហើយពិបាករកឃើញយ៉ាងណា...


ឬបុរសៗ ជិតខាងឬនៅឆ្ងាយអញ្ចឹង ក៏ត្រូវម៉ាស៊ីន Nikon ចាប់បានដែរ។


Lumix របស់ Panasonic ឆ្លើយ៖ ទេ!!! ខ្ញុំក៏អាចរកឃើញមុខដែលអ្នកមិនទាន់បានឃើញ
ផងដែរ...
ស្វែងរកទិញរាល់ផលិតផល Camera នៅទីនេះ
២. Coca-cola និង Pepsi

Coca Cola ប្រើជាន់ទីពីររបស់អាគារមួយដើម្បីធ្វើជាការិយាល័យទីផ្សារ ហើយក៏ដាក់ផ្លាក់​
ណែនាំមួយថា Cocacola ជាន់ទីពីរ។ ប៉ុន្តែ ប៉ុន្មានថ្ងៃក្រោយ Pepsi បានដាក់ផ្លាក់មួយ​នៅ
ទីនេះ​ដើម្បីធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មលេង ដែលក្នុងផ្លាកនោះបានប្រាប់ថា Pepsi គ្រប់
ទីកន្លែង។


ទោះបីជាភ្លៀង ព្យុះ ឬព្រិលធ្លាក់ច្រើនយ៉ាងណាក៏ដោយ ប៉ុន្តែអ្នកទៅទិញ Pepsi នៅ​តែ​ច្រើន...

សូម្បីតែស៊ីយោ ក៏មិនចង់ចូលនៅក្នុង Coca ដែរ។

Coca Cola ឆ្លើយតប៖ "Jack អ្នកត្រូវដេញចេញពីការងារ។ លទ្ធផលនៃការពិនិត្យដែល
ទើបនឹងផ្ញើរមកពីមន្តីពិសោធន៍បានឲ្យដឹងថា អ្នកមានតេសវិជ្ជមានចំពោះ Coke"។
(ពីព្រោះCoca Cola ឆ្ងាញ់ពេក រហូតដល់បុគ្គលិក Pepsi ក៏ញៀនដែរ)

៣. BMW Audi និង Subaru

BMW ចាប់ផ្តើមសង្គ្រាម ៖ �សូមជូនពរចំពោះ Audi ដែលបានជារថយន្តឈ្នះ ប្រចាំឆ្នាំរបស់
អាហ្រ្វិក​ខាងត្បូងឆ្នាំ២០០៦�។ សេចក្តីជូនពរពីរថយន្តដែលបានឈ្នះប្រចាំឆ្នាំអន្តរជាតិ​ឆ្នាំ​២០០៦។


Audi តបវិញ � សូមជូនពរចំពោះ BMW ដែលបានឈ្នេះជារថយន្តប្រចាំឆ្នាំអន្តរជាតិឆ្នាំ
២០០៦។ សេចក្តីជូនពរពីអ្នកឈ្នះនៃការប្រណាំង២៤ម៉ោងជាប់ៗគ្នា Le Mans ពីឆ្នាំ ២០០០
ដល់ ២០០៦។
ស្វែងរកទិញរាល់ផលិតផល Car/Motor នៅទីនេះ

Subaru៖� ធ្វើបានល្អណាស់ Audi និងBMW សំរាប់ការឈ្នះនៅការប្រកួតប្រជែងសោភ័ណ្ឌ
រថយន្ត។ សេចក្តីជូនពរពីរថយន្តដែលបានឈ្នះនៃម៉ាស៊ីនរថយន្តអន្តរជាតិប្រចាំឆ្នាំ២០០៦។

ប្រភព៖ kenh14 .
ដោយ មិនា .

Tags: