CamNews

កំសាន្ត 

មានអ្វីពិសេសទៅ! បានជាអ្នកគាំទ្រ ប្រាថ្នាចង់ឱ្យតារាប្រុសស្រីទាំងពីរនាក់នេះសម្ដែងរួមគ្នា !!

លោក James Ma និងកញ្ញា Bua Nalinthip មានទេពកោសល្យសម្ដែង និងជាតារាមានប្រជាប្រិយភាពប្រចាំស្ថានីយ៍ទូរទស្សន៍ Thai TV3 ។ ទោះបីធ្វើការ នៅប៉ុស្ដិ៍ទូរទស្សន៍នេះជាច្រើនឆ្នាំ ក៏ដោយ ពួកគេទាំងពីរ  ពុំធ្លាប់សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដនោះទេ ។



រយៈពេលចុងក្រោយនេះ នៅក្នុងសហគមន៍អនឡាញ អ្នកគាំទ្រខ្សែភាពយន្ដភាគថៃ បាននិយាយថា ពួកគេប្រាថ្នាចង់ឱ្យតារាប្រុសរូបសង្ហាលោក James Ma  សម្ដែងជាគូស្នេហ៍នឹងគ្នាជាមួយកញ្ញា Bua Nalinthip នៅក្នុង Project ភាពយន្ដថ្មី ។



មិនតែប៉ុណ្ណោះ ពួកគេបានបន្ថែមថា ខ្សែភាពយន្ដភាគពិតជាល្អមើលមិនខាន ប្រសិនបើពួកគេទាំងពីរសម្ដែងជាតួឯក ។ អ្នកគាំទ្រ បានបញ្ចេញយោបល់ថា លោក James Ma និងកញ្ញា Bua Nalinthip ពិតជាគួរឱ្យស្រឡាញ់ខ្លាំងណាស់ និងថែមទាំងមានភាពស៊ីមេទ្រីនឹងគ្នាទៀតផង ៕

 

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates