CamNews

ព័ត៌មានជាតិ 

បុរសអាមេរិកកាំងម្នាក់ រអិលជើងធ្លាក់ចូលទន្លេ នៅក្បែរភោជនីយដ្ឋានទីតានិក, សាកសពអណ្តែតនៅ....

(ភ្នំពេញ)៖ បុរសអាមេរិកកាំងម្នាក់ ដែលបានរអិលជើងធ្លាក់ចូលទន្លេ កាលពីយប់ថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៦នេះ ស្ថិតនៅចំណុចចំណតទូក ជាប់ភោជនីយដ្ឋានទីតានិក ផ្លូវព្រះស៊ីសុវត្ថិ សង្កាត់វត្តភ្នំ ខណ្ឌដូនពេញ នៅយប់ថ្ងៃព្រហស្បត្តិ៍នេះ សាកសពបានអណ្តែតទៅនៅច្រាំងទន្លេក្បែរកោះពេជ្រ ត្រូវបានគេស្រង់យកមកលើគោកហើយ។

សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ Ken Kramre ភេទប្រុស អាយុ៥៥ឆ្នាំ ជនជាតិអាមេរិកស្នាក់នៅផ្ទះលេខ៣ ផ្លូវ១៧៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ។ មិត្តភ័ក្រ្តជនរងគ្រោះបានឲ្យដឹងថា ជនរងគ្រោះមិនបានផឹកគ្រឿងស្រវឹងបន្តិចណាឡើយ ហើយការដែលធ្លាក់ចូលទឹកនោះ ដោយសារមេឃភ្លៀង ស្របចំមានចំណោទ ពេលដើរចុះក៏រអិលជើងធ្លាក់ចូលទឹកទន្លេតែម្តង។


ផ្តល់សិទ្ធិដោយ ៖​ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Phnom Penh