CamNews

ព័ត៌មានជាតិ 

អ្នកជិតខាង ហៅចូលរួមខួបកំណើត ផឹកស៊ីស្រវឹង បាញ់មួយគ្រាប់ បង្ហាញអំណួត រួចគេចខ្លួនបាត់

ភ្នំពេញ៖ បុរសម្នាក់ដែល មានតួនាទីជា មន្រ្តីសមត្ថកិច្ចផងនោះ តែមិនដឹងបម្រើការងារ នៅកន្លែងនោះ បានដក កាំភ្លើងពីចង្កេះ បាញ់មួយគ្រាប់បង្អើលមេឃ ខណៈដែលជនបង្ករូបនេះ ត្រូវបានអ្នកខាងផ្ទះរបស់ខ្លួន ហៅទៅចូល រួមផឹកស៊ី ក្នុងពិធីខួបកំណើត ស្រាប់ផឹកស៊ីបានមួយសន្ទុះ រៀងស្រវឹងស្រឿងៗនោះ បញ្ចេញចរឹក អំណួតអាងខ្លួន មានកាំភ្លើង បាញ់ឡើងមួយគ្រាប់លេង នៅយប់ថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅភូមិកោះក្របី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ។

មន្រ្តីនគរបាលប៉ុស្តិ៍ព្រែកថ្មី បានប្រាប់ មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិល នៅព្រឹកថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៥ នេះថា ក្រោយបាញ់បោះរួចហើយ ជនបង្កបានបើកម៉ូតូ ចេញទៅបាត់ស្រមោលតែម្តង ហើយសម្រាប់ម្ចាស់ផ្ទះ ក៏មិនបាន ដាក់ពាក្យបណ្តឹងអីដែរ ពីព្រោះ យល់ថា ការបាញ់នេះមិនបានធ្វើ ឲ្យរងគ្រោះថ្នាក់ដល់បុគ្គលណានោះឡើយ៕

ផ្ដល់សិទ្ធដោយ ដើមអម្ពិល


Tags: Social News Cambodia PP