ប្រិយមិត្តអ្នកលេងបណ្តាញសង្គម ហ្វេសប៊ុក ប្រាកដជាបានស្គាល់រំដូលលិចទឹក ដែលជាអ្នកច្នៃម៉ូដ និងផាត់មុខធ្វើសក់ឲ្យតារាល្បីៗ ។
ថ្មីៗនេះរំដួលលិចទឹក បានរំលឹកលើកយកកន្ទេលស្លឹករំចេក មកច្នៃជាសម្លៀកបំពាក់យ៉ាងស្រស់ស្អាត ជាកន្ទេលបុរាណខ្មែរមួយ ដែលមានអាយុកាលយូរលង់ណាស់មកហើយ ដោយសព្វថ្ងៃស្ទើរតែគ្មានលក់ក្នុងទីផ្សារ។ ហើយនាង បានស្លៀកសម្លៀកបំពាក់យ៉ាងស្រស់ស្អាតនោះ សម្រាប់បង្ហាញក្នុងកម្មវិធី “អាគារបេតិកភណ្ឌ ដែលត្រូវគេមើលរំលង”។
រំដួលលិចទឹក បាននិយាយនៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា៖ «កន្ទេលស្លឹករំចេក ច្នៃបែបប្រពៃណីខ្មែរ សំពត់បទ អាវកជ្រុង ការបង្ហាញម៉ូដសម្លៀកបំពាក់ប្រពៃណីច្នៃពីកន្ទេលស្លឹករំចេកក្នុងកម្មវិធី“អាគារបេតិកភណ្ឌដែលត្រូវគេមើលរំលង”៖
-ឈុតទី១ គ្រងដោយកញ្ញាឯកភពផែនដីកម្ពុជា រីចំណាន កល្យាណ ច្នៃដោយលោក សុខ ជា និងរំដួលលិចទឹក
-ឈុតទី២ គ្រងដោយតារាបង្ហាញម៉ូដ កែ ចាន់កេសី ច្នៃដោយ រំដួលលិចទឹក និង បង សេម
-ឈុតទី៣ គ្រងដោយ កញ្ញា រំដួលលិចទឹក ច្នៃដោយរំដួលលិចទឹក»៕
អត្ថបទ៖ ចំរើន