បន្ទាយមានជ័យ ៖ ក្មេងស្រីលក់ក្រឡាន តាមចញ្ចើមផ្លូវម្នាក់ បានស្លាប់នៅនឹងកន្លែង បន្ទាប់ពីត្រូវបាន រថយន្តកាមរីឆ្លាម បើករេចង្កូតទៅបុក កាលពីរសៀល ថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៥ លើកំណាត់ផ្លូវជាតិលេខ៥ ត្រង់ចំណុច ភូមិគោក ទំលាប់ ឃុំបន្ទាយនាង ស្រុកមង្គលនបូរី ខេត្តបន្ទាយមានជ័យ ។
លោកស៊ី ឌី អធិការស្រុកមង្គលបូរី បានប្រាប់ឱ្យដឹងថា ក្មេងស្រីរងគ្រោះឈ្មោះផាន់ ភាស់ អាយុ១៧ឆ្នាំ មានមុខ របរជាអ្នកលក់ក្រឡាន រស់នៅក្នុងភូមិឃុំ កើតហេតុខាងលើ ។
ប្រភពព័ត៌មានពីកន្លែង កើតហេតុបានអោយដឹងថា មុនពេលកើតហេតុគេឃើញ រថយន្តឆ្លាមមួយគ្រឿង ពណ៌ស្ករ បើកបរក្នុងទិសដៅពីជើងទៅត្បូង ក្នុងល្បឿនលឿនដេញ រថយន្តមួយគ្រឿងទៀត ដែលដឹកទំនិញ លុះដល់ ចំនុចកើតហេតុរថយន្តឆ្លាម ក៏ឡើងវ៉ារថយន្តដឹកទំនិញខាងស្តាំ ក៏រេចង្កូតទៅបុកក្មេងស្រី ដែលជាជនរង គ្រោះខាងលើបណ្តាលអោយស្លាប់នៅនឹងកន្លែង ហើយរថយន្តត្រូវបាន ក្រឡាប់ជាច្រើនត្រឡប់ ។
ក្រោយពីកើតអ្នកបើកបរ រថយន្តរត់គេចខ្លួនបាត់ ស្រមោលតែម្តង បន្សល់ទុកតែរថយន្ត ឆ្លាម ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ2F-3688 ។
បច្ចុប្បន្នសមត្ថកិច្ចបា នប្រមូលយកវត្ថុតាង រក្សាឃាត់ទុកនៅក្នុងអធិការដ្ឋាន នគរបាលស្រុកមង្គលបូរី ដើម្បីរងចាំការដោះស្រាយគ្នា តាមក្រោយ ចំណែកសាកសពជនរគ្រោះ ត្រូវបានបងប្អូន សាច់ញាតិយក ទៅធ្វើបុណ្យតាមប្រពៃណី ៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល