កំសាន្ត ៖ ជានិស្សិតអាយុ ១៨ ឆ្នាំ នាង Yana Krasnikova ដែលមកពីទីក្រុងគៀវ (Kiev) គឺជាទីក្រុងរដ្ឋធានីអ៊ុយក្រែន បានជាប់ប្រលងជាប់ក្នុងការប្រកួតបរវកញ្ញា Miss Universe Ukraine 2017 កាលពីថ្ងៃទី ១០ ខែសីហា កន្លងទៅនេះ ។
កម្មវិធីនេះត្រូវបានគេដឹងថា ប្រារព្ធធ្វើឡើងនៅឯទីក្រុងគៀវ នៅឯសណ្ឋាគារ Fairmont Grand Hotel ដែលជាកន្លែងលំដាប់មួយ ។ ប៉ុន្តែអ្វីដែលពិសេសនោះគឺ នាង Yana Krasnikova អាចនិយាយបានដល់ទៅ ៨ ភាសា ទាំងដែលខ្លួនមានអាយុទើប ១៨ ឆ្នាំប៉ុណ្ណោះ ពិតជាស្រ្តីដ៏អស្ចារ្យម្នាក់ ដែលមានទាំងរូបសម្បត្តិ ឆ្លាតវៃ ព្រមទាំងគ្មានកន្លែងឲ្យរិះគន់មែន ។
Krasnikova បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីការប្រកួតដោយនិយាយថា "ខ្ញុំគឺជាមនុស្សដែលមានចិត្តទូលំទូលាយ ហើយខ្លួនខ្ញុំផ្ទាល់ចង់និយាយទៅកាន់មនុស្សទូទាំងពិភពលោក ទៅតាមភាសារបស់ពួកគេ ដូច្នេះហើយទើបខ្ញុំរៀនបានច្រើនភាសាយ៉ាងនេះ" ។
គួរបញ្ជាក់ឲ្យដឹងថា ៨ ភាសា ដែលបវរកញ្ញាវ័យក្មេងរូបនេះអាចនិយាយបានគឺមានដូចជា ភាសារុស្ស៊ី, ភាសាចិន, អង់គ្លេស, អេស្ប៉ាញបារាំង, ព័រទុយហ្គាល់, អ៊ីតាលី និងមួយភាសាទៀតគឺ ភាសាដើមរបស់នាងតែម្តង ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ indianandworldpageant