CamNews

តារា 

បទ«សង្សារខ្ញុំចរិតបាន» បង្ហាញ​ពី​មាយាទ​មនុស្ស​ស្រី ល្មោភ​ប្រុស​ជ្រុល​ហួស​ហេតុ

(ភ្នំពេញ)៖ បទចម្រៀងបែបយុវវ័យមួយបទ មានចំណងជើងថា «សង្សារខ្ញុំចរិតបាន» របស់ផលិតកម្ម នេត្រា និងជាការបកស្រាយ របស់តារាចម្រៀង លោក សុគន្ធ ដេវីដ ត្រូវបានទស្សនិកជន មើលឃើញថា កាយវិកាសម្ដែងក្នុងបទចម្រៀងមួយនេះ ដែលមានតួឯកស្រីគឺ កញ្ញា កុល ដាវី នោះ ហាក់បានបង្ហាញឲ្យឃើញ ពីមាយាទមនុស្សស្រីសម័យថ្មី បង្ហាញពីកាមតណ្ហារបស់ខ្លួន បើកដៃឲ្យប្រុស ពីម្នាក់ទៅម្នាក់ ភ្លេចខ្លួនជាស្រី ភ្លេចពីការអៀនខ្មាសអស់រលីង​។

ជាការពិតបទចម្រៀងមួយបទៗ បានក្លាយជាសារមួយយ៉ាងសំខាន់ដល់អ្នកទស្សនា ប្រសិនបើបទចម្រៀងនោះ មានការសម្ដែងស្ដែងចេញផ្នត់គំនិត​ នៃការអប់រំ ទោះបីជាក្នុងផ្លូវមនោសញ្ចេតនា ស្នេហារវាងគ្នានិងគ្នាក្ដី ព្រោះស្រ្តីខ្មែរ នៅមានប្រពៃណីដ៏ល្អឯកមួយ ត្រូវតែគោរព ប៉ុន្តែបើទោះជាសម័យនេះ ជាសម័យដ៏ជឿនលឿន ហើយស្រ្តីមិនបាច់គោរព ប្រពៃណីដែលមានស្រាប់នោះ ក៏ត្រូវចេះគោរពខ្លួនឯង និងធ្វើខ្លួនឯងឲ្យមានតម្លៃ​ ជាពិសេសក៏ត្រូវចេះខ្មាសខ្លួនឯងដែរ មិនមែនបង្ហាញកាយវិកា ក្លាយជាគំរូអាក្រក់ នាំឲ្យប៉ះពាល់ដល់ស្រ្តីផ្សេងៗទៀត ដែលគេស្អាតស្អំនោះឡើយ។

បន្ទាប់ពីបទ«សង្សារខ្ញុំចរិតបាន» ក្នុងនោះក៏មានបទមួយទៀត មានចំណងជើងថា «សង្សារឯងចរិតបាន» ក្នុងផលិតកម្ម ដដែល ច្រៀងដោយលោក គង់ ដារិទ្ធ ហើយការសម្ដែងក្នុងបទនេះ ក៏មិនខុសគ្នាប៉ុន្មានដែរ។ 
សូមទស្សនាបទទាំងពីរនេះទាំងអស់គ្នា តើអាចជះឥទ្ធិពលអាក្រក់អ្វីខ្លះដល់អ្នកទស្សនា ជាពិសេសយុវវ័យ?






 

ផ្តល់សិទ្ធដោយ ៖  ខ្មែរថកឃីង