CamNews

ព័ត៌មានជាតិ 

សូមប្រយ័ត្ន! យុវជនម្នាក់ត្រូវបំណែកផ្លែម៉ូទ័រកាត់ដែក ខ្ទាតចំទ្រូង ស្លាប់យ៉ាងអាណោចអាធ័ម

(បាត់ដំបង)៖ ហេតុការណ៍ដ៏ព្រឺព្រួចមួយ បានកើតឡើងដោយសារយុវជនពេញកម្លាំងម្នាក់ បានយកម៉ូទ័រកាត់ដែក ទៅកាត់ដែកមួយកំណាត់ តែដាក់ផ្លែខុសក៏ធ្វើឱ្យបែកផ្លែខ្ទាត មុតរយាស់ត្រូវចំកណ្ដាលដើមទ្រូង បណ្ដាលឱ្យស្លាប់ភា្លមៗនៅនឹងកន្លែង។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្រុមទី២៤ ភូមិកំពុងឆ្លង ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមុនពេលកើតហេតុ បុរសជាជាងផ្សារដែកបានយកម៉ូទ័រកាត់ដែកទៅប្ដូរផ្លែ តែមិនមែនជាផ្លែរបស់ម៉ូទ័រនោះទេ យកមកកាត់ដែលក៏បែកខ្ទាត មុតចំកណ្ដាលទ្រូងស្លាប់ភ្លាមៗនៅនឹងកន្លែង។

ក្រោយពេលកើតហេតុភ្លាមៗ កម្លាំងសមត្ថកិច្ចបានចុះធ្វើកុសល្យវិច្ច័យ ឃើញថា ជនរងគ្រោះពិតជាបានស្លាប់ដោយសារម៉ូទ័រកាត់ដែកខ្លួនឯងពិតប្រាកដមែន បន្ទាប់មកសមត្ថកិច្ចបានប្រគល់សពជនរងគ្រោះ ឱ្យទៅបងប្អូនសាច់ញាតិ យកទៅធ្វើបុណ្យតាមប្រពៃណី៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី 


Tags: Local news Social news Phnom Penh