CamNews

ព័ត៌មានជាតិ 

លុយ ២លានរៀល ធ្វើឲ្យយុវជនម្នាក់ អស់អនាគត ក្រោមដំបូលពន្ធនាគារ

ពោធិ៍សាត់៖ កម្លាំងនគរបាលខេត្តពោធិ៍សាត់ បានឃាត់ខ្លួនយុវជនម្នាក់ និងបញ្ជូនទៅកាន់សាលាដំបូងខេត្តផ្តន្ទា  ទោស បន្ទាប់ពីរូបគេត្រូវបុរសម្នាក់ប្តឹងពីបទលួចលុយ ២លានរៀល។ បុរសរូបនេះ ឃាត់ខ្លួននៅព្រឹកថ្ងៃទី១៧ ខែ កក្កដា ឆ្នាំ២០១៥ ស្ថិតនៅភូមិស្វាយអាត់ សង្កាត់ស្វាយអាត់ ក្រុង-ខេត្តពោធិ៍សាត់។

នាយរងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលខេត្តពោធិ៍ លោកវរសេនីយ៍ត្រី គុយ ញឿន បានឲ្យដឹងថា ជនសង្ស័យ ដែលសមត្ថកិច្ចចាប់ខ្លួននោះ មានឈ្មោះ សុក សូ អាយុ ២៤ឆ្នាំរស់នៅក្នុងភូមិកើតហេតុ។

បុរសដើមបណ្តឹងមានឈ្មោះ ឈួន ធឿន អាយុ ៣៨ឆ្នាំ រស់នៅក្នុងភូមិជាមួយគ្នា។

លោក គុយ ញឿន បន្តឲ្យដឹងទៀតថា តាមពាក្យបណ្តឹងពីជនរងគ្រោះ និងចម្លើយសារភាព ជនសង្ស័យត្រូវបានក  សាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការបន្តតាមច្បាប់៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia Pousat