CamNews

ព័ត៌មានជាតិ 

ឃើញនាងអង្គុយចាំ ចម្ការឪឡឹកម្នាក់ឯង ដូចទំនង​ ចូលចាប់រំលោភ រហូតបានសម្រេច

តាកែវ៖ យុវជនស្រេកឃ្លានតណ្ហាម្នាក់ បានសារភាព ទាំងឥតអៀនខ្មាសនៅចំពោះមុខ
សមត្ថកិច្ចថា រូបខ្លួនបានបង្ខំចិត្តចាប់រំលោភនារីម្នាក់ រហូតបានសម្រេច ខណៈអារម្មណ៍ផ្លូវ
ភេទកើតឡើងពេលឃើញនាង អង្គុយចាំចម្ការឪឡឹកតែម្នាក់ឯង កាលពីថ្ងៃទី១៦ ខែមិថុនា
ឆ្នាំ២០១៣ នៅក្នុងខ្ទប់ចាំចម្ការ ស្ថិតក្នុងឃុំបាស្រែ ស្រុកអង្គរបុរី ខេត្ត  តាកែវ។

យុវជន វណ្ណី ស៊ីណា អាយុ ២៧ឆ្នាំ បានទម្លាយនូវអំពើ ដែលសង្គមស្អប់ខ្ពើមរបស់ខ្លួននេះ
ក្រោយពេលដែល កម្លាំងនគរបាលស្រុកអង្គរបុរី ឃាត់ខ្លួនកាលពីថ្ងៃពុធ ទី១៩ ខែមិថុនា
តាមពាក្យបណ្តឹងរបស់បងស្រីរងគ្រោះ។

បើយោងទៅតាមបណ្ដឹងរបស់បងស្រីជនរងគ្រោះបានឲ្យដឹងថា កាលពីថ្ងៃទី១៦ ខែមិថុនា
ឆ្នាំ២០១៣ វេលាម៉ោង  ១៦ និង១៥នាទី ជនសង្ស័យ វណ្ណី ស៊ីណា បានចាប់រំលោភលើប្អូន
ស្រីរបស់ខ្លួនឈ្មោះ ហ.អ អាយុ ២៧ឆ្នាំ រហូតបានសម្រេចនៅរោងចាំចម្ការដាំឪឡឹក ក្នុង
ឃុំបាស្រែ ស្រុកអង្គបុរី ខេត្តតាកែវ។

នៅចំពោះមុខសមត្ថកិច្ច និងអ្នកកាសែតជនសង្ស័យ វណ្ណី ស៊ីណា បានសារភាពថា ខ្លួនពិត
ជាបានចាប់រំលោភនារី រងគ្រោះពិតប្រាកដមែន ខណៈខ្លួនដើរទៅចាំចម្ការដាំឪឡឹក ក៏បាន
ឃើញនារីរងគ្រោះនៅក្នុងខ្ទមចាំចម្ការម្នាក់ឯង  ក៏មានអារម្មណ៍ចង់រួមភេទ ហើយចូលទៅ
ចាប់រំលោភតែម្តង។

បើតាមសមត្ថកិច្ចបានឲ្យដឹងថា ក្រោយឃាត់ខ្លួន និង ទទួលបានការសារភាពពីជនសង្ស័យ
កម្លាំងនគរបាលព្រហ្ម ទ័ណ្ឌស្រុក បានចុះទៅឃាត់ខ្លួនជនសង្ស័យ ហើយបានបញ្ជូនទៅកាន់
ការរិយាល័យនគបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់  នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់
ការបន្ត៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ