CamNews

ព័ត៌មានជាតិ 

ទៅរកស្ត្រី រកស៊ីផ្លូវភេទ រវល់អោបប្រឡែង អស់លុយ និងទូរស័ព្ទ

ភ្នំពេញ៖ បុរសអ្នក រត់ម៉ូតូកង់បីម្នាក់ បានដេញចាប់ស្រ្តី រកស៊ីផ្លូវភេទ ប្រគល់ជូនសមត្ថកិច្ច
មូលដ្ឋាន ខណៈជនរងគ្រោះរូបនេះ មានបំណងទៅរក ស្រ្តីរកស៊ីផ្លូវភេទ យកទៅដេក នៅ
ផ្ទះសំណាក់ ម្តុំផ្លូវរថភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ ហើយត្រូវបានស្រ្តីនោះ អោប
ប្រឡែង រួចហើយ បន្លំលូកយកលុយ និងទូរស័ព្ទ រត់គេចខ្លួនតែម្តង កាលពីវេលាម៉ោង
១០៖៤០នាទី យប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៣។

សេចក្តីរាយការណ៍បានឲ្យដឹងថា មុនពេលកើតហេតុ បុរសរងគ្រោះមានឈ្មោះ ជា សំណាង
អាយុ៣៣ឆ្នាំ រស់នៅខណ្ឌទួលគោក មុខរបរអ្នករត់ ម៉ូតូកង់បី បានជិះម៉ូតូម៉ាកវីវ៉ា មួយគ្រឿង
បំណងទៅរកស្រ្តីរកស៊ីផ្លូវភេទ នៅម្តុំផ្លូវរថភ្លើង ។

ពេលទៅដល់ស្រ្តី រកស៊ីផ្លូវភេទ ឈ្មោះ ចាន់ ស្រីមាន អាយុ២១ បានមកអោប ប្រឡែង លេង
ជាមួយ រួចហើយបានលូកយក ទូរស័ព្ទ និងលុយចំនួន៩០ដុល្លារ ហើយរត់គេច ខ្លួនតែម្តង។
តែភ្លាមៗនោះ ជនរងគ្រោះបានរត់ដេញតាម ចាប់ប្រគល់ឲ្យ សមត្ថកិច្ចតែម្តង។ បច្ចុប្បន្ន ស្រ្តី
សង្ស័យរូបនេះ ត្រូវបានឃុំខ្លួន និងសាកសួរ នៅនគរបាលប៉ុស្តិ៍ ទួលសង្កែ ដើម្បីចាត់ការតាម
ផ្លូវច្បាប់៕

Photo by DAP-NEWS

Photo by DAP-NEWS

Photo by DAP-NEWS

ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ