CamNews

ព័ត៌មានជាតិ 

ទូរស័ព្ទទំនើប ជាង៨០០គ្រឿង ត្រូវគយចាប់បាន ពេលនាំចេញពីព្រលាន យន្តហោះភ្នំពេញ

ភ្នំពេញៈ ទូរស័ព្ទស៊េរីទំនើបៗជាង៨០០គ្រឿង ត្រូវបានកម្លាំងសមត្ថកិច្ចគយខណ្ឌពោធិ៍សែន
ជ័យ ស្ទាក់ចាប់បាន ខណៈដែលជនខិលខូចនាំចូល ដោយខុសច្បាប់តាមព្រលានយន្តហោះ
អន្តរជាតិភ្នំពេញ កាលពីយប់ថ្ងៃទី២១ ខែ ធ្នូ ឆ្នាំ២០១២។  

តាមប្រភពព័ត៌មានបានឲ្យដឹងថា ជនសង្ស័យមួយក្រុមមានគ្នា៣នាក់ សុទ្ធតែជាជនបរទេសបាន
ធ្វើដំណើរតាម ជើងយន្តហោះ របស់កូរ៉េ មកដល់កម្ពុជានៅវេលាម៉ោង២២ និង២០នាទីថ្ងៃទី២១
ខែធ្នូ ឆ្នាំ២០១២ ដោយជន សង្ស័យបានចុះពី លើយន្តហោះរួចហើយអូសវ៉ាលីសមកក្រៅ ហើយ
មានរថយន្តមួយគ្រឿងម៉ាកហ្វ័ររេន័រចាំ ទទួលពួកគេបន្ទាប់មកក្រុមជនសង្ស័យបានជិះចេញទៅ។ លុះពេលជិះទៅដល់ចំណុចស្តុបផ្សារដីហុយ ក៏ត្រូវ សមត្ថកិច្ចគយចាប់បានតែ ម្តង ប៉ុន្តែចាប់បាន
តែរថយន្តតាក់ស៊ីម៉ែត្រតែប៉ុណ្ណោះ ចំណែកឯរថយន្តហ្វ័ររេន័រត្រូវ បានបើកគេចដោយសុវត្ថិ ភាព។  

ក្រោយពេលឆែកឆេរសមត្ថកិច្ចរកឃើញទូរស័ព្ទទំនើបម៉ាកសាំស៊ុងហ្គាឡាក់ស៊ី និងហ្គាឡាក់ស៊ីធូ
ជាច្រើនគ្រឿង រួចក៏នាំយកមកកាន់ស្នាក់ការគយ និងរដ្ឋាកគយខណ្ឌពោធិ៍សែនជ័យ ដើម្បីសាក
សួរបន្ត ចំណែកឯរថយន្តតាក់ស៊ីម៉ែត្រនោះ គឺពុំបានឃាត់នោះទេ។ ខណៈគយកំពុងសាកសួនៅ
ក្នុងបន្ទប់នោះគេឃើញមានបក្ខពួកជនសង្ស័យ ចេញមុខមករត់ការដោះស្រាយ គេមិនដឹងថា បាន
យ៉ាងណានោះទេ ប៉ុន្តែមន្ត្រីគយ វត្ថុតាងត្រូវបានបញ្ជូនទៅថ្នាក់ លើអស់ហើយ។

តាមប្រភពព័ត៌មានបានឲ្យដឹងថា ទូរស័ព្ទដែលជនខិលខូចនាំចូលគេចពន្ធទាំងនោះមានចំនួន ៨៥៤
គ្រឿង ដែល សុទ្ធសឹងជាប្រភេទទូរស័ព្ទស៊េរីទំនើបៗ ដែលមានទឹកប្រាក់ជាង១០ម៉ឺនដុល្លារអាមេរិក។

ពាក់ព័ន្ធនិងបញ្ហានេះ ក្រុមអ្នកសារព័ត៌មានមិនអាចទាក់ទងសុំការបំភ្លឺលំអិតពីករណីនេះ ពីសមត្ថកិច្ច
គយខណ្ឌ ពោធិ៍សែនជ័យបាននោះទេ ព្រោះកម្លាំងសមត្ថកិច្ចគយហាក់មានចេតនាបិទបាំងព័ត៌មាន
នេះ ហើយករណីនេះ ក៏មិនទាន់ដឹងថា មានលទ្ធផលយ៉ាងណានោះទេ៕

ផ្តល់សិទ្វិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ