CamNews

កំសាន្ត 

មកស្គាល់អតីតតារាស្រីថៃប្រចាំ channel 7 ដែលធ្វើការជាមួយ Thai TV3 នៅក្នុងខ្សែភាពយន្ដភាគថ្មី

ខាងក្រោមនេះ គឺជាអតីតតារាស្រីទាំងបីរូបប្រចាំនៅស្ថានីយ៍ទូរទស្សន៍ Thai channel 7  ដែលបច្ចុប្បន្ន ធ្វើការជាមួយទូរទស្សន៍ Thai TV3  នៅក្នុងខ្សែភាពយន្ដភាគថ្មី៖ 

កញ្ញា Bow Maylada


តារាស្រីវ័យក្មេងរូបនេះ បានចុះកុងត្រាជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 នៅពាក់កណ្ដាលឆ្នាំ ២០២០ ។ នាងបានចាប់ផ្ដើមសម្ដែងនៅក្នុងខ្សែភាពយន្ដថ្មីរឿង “To Me, It’s Simply You” ជាមួយនឹងលោក Nadech Kugimiya ។

កញ្ញា Pinky Savika

ឆ្នាំនេះ កញ្ញា Pinky Savika ធ្វើការជាមួយស្ថានីយ៍ទូរទស្សន៍ Thai TV3 នៅក្នុងខ្សែភាពយន្ដថ្មីបែបស្នេហារឿង “Dare to Love: Hai Ruk Pipaksa” ជាមួយនឹងលោក Kongthap Peak, កញ្ញា Bella Ranee, និងលោក Au Tanakorn។ ជាក់ស្ដែង នាងបានចាប់ផ្ដើមសម្ដែងជាតួកុមារី នៅក្នុងខ្សែភាពយន្ដរបស់ទូរទស្សន៍ Thai TV3 រឿង “Fai Nai Duang Tah” កាលពីឆ្នាំ ១៩៩៣ ។ នៅពេលនោះ នាងមានអាយុ ៧ ឆ្នាំ ហើយមិនតែប៉ុណ្ណោះ នាងធ្លាប់សម្ដែងជាតួ ‘Jeerawat’ វ័យក្មេង នៅក្នុងខ្សែភាពយន្ដទូរទស្សន៍ Thai TV3 រឿង ‘Kluen Cheewit’ ដែលបានចាក់បញ្ចាំងកាលពីឆ្នាំ ១៩៩៣ ។
ក្រោយមកទៀត នាងសម្ដែងភាពយន្ដអោយទូរទស្សន៍ Thai channel 7 ត្រឹមដល់ឆ្នាំ ២០១០ ប៉ុណ្ណោះ ។ ក្រោយនាងចប់កុងត្រាជាមួយទូរទស្សន៍ Thai channel 7 នាងបានក្លាយជាភ្នាក់ងារឯករាជ្យម្នាក់ ។

កញ្ញា Baifern Pimchanok

តារាស្រីប្រកបដោយទេពកោសល្យសម្ដែងរូបនេះ ធ្វើការជាមួយ Thai TV3 លើកដំបូង នៅក្នុងខ្សែភាពយន្ដរឿង “Sroi Sabunga” ។ នាងសម្ដែងជាមួយតារាប្រុសរួមអាជីពគឺលោក Nine Naphat នៅក្នុងខ្សែភាពយន្ដថ្មីនោះ ។ ខ្សែភាពយន្ដនោះ មិនទាន់ថតចប់នៅឡើយទេ ព្រមទាំងរំពឹងថា នឹងចាក់បញ្ចាំង នៅឆ្នាំក្រោយ ៕


ប្រែសម្រួល៖ សារ៉ាត
ប្រភព៖ Thaiupdate