កុមារកម្ពុជា ដែលបានបញ្ចប់ការសិក្សាត្រឹមថ្នាក់ទី៩ នឹងបានស្គាល់ទីតាំងភូមិសាស្រ្តនេះយ៉ាង
ច្បាស់ គឺទឹកជ្រោះល្បាក់ខោន ស្ថិតនៅភាគខាងជើងប្រទេសកម្ពុជា។ ពួកគេដឹងថា នេះគឺជា
តំបន់មួយ ដែលទន្លេមេគង្គហូរ ឆ្លងកាត់ចុះមកមានកំពស់ ២៦មចេញពីខ្ពង់រាប ជាប់ព្រំដែន
ប្រទេសកម្ពុជា និង សាធារណរដ្ឋឡាវ។ តែទោះបីជាយ៉ាងណា ក៏ដោយ ក៏មនុស្សភាគច្រើន
ប្រហែលជាមិនសូវបាន ទៅទស្សនានៅតំបន់នោះទេ។
នៅក្នុងរដូវភ្លៀងនៅពេលដែលទឹកទន្លេចាប់ផ្តើមឡើងពេញប្រៀបមាត់ច្រាំងដោយទំហំទឹកធំ
និង ល្បឿនកាន់តែខ្លាំងនោះ បានបង្កើត ឲ្យមានទស្សនីយភាព កាន់តែស្រស់ស្អាត គួរជាទី
គយគន់ជា មួយផ្សែងអ័ព្វដែលបានផុសចេញពី ទឹកដែលកំពុងធ្លាក់។ ចំណែកឯ នៅក្នុងរដូវ
ប្រាំងវិញ ទឹកក៏ចាប់ ផ្តើមចុះស្រក បាននាំឲ្យទីនេះលេចចេញ នូវទេសភាពល្អត្រកាល ប្រែ
ក្លាយជាវាល ដែលរំលេច ដោយថ្មពណ៌ក្រហម ខ្មៅ និងស។ តែភ្ញៀវទេសចរ ដែលបានទៅ
លេងនៅទីនោះ ក៏ត្រូវប្រយ័ត្ន នឹងដុំថ្មស្រួចៗ រដិបរដុប ដែលនៅទីនោះផងដែរ។ ចំណែក
លោកកាំ ពួយបាននិយាយថាខាងពីមុនទីនេះពុំសូវមានភ្ញៀវទេសចរមកទស្សនាទេ ពីព្រោះ
ការធ្វើដំណើរតាមទូកបានជូបការលំបាក ដោយត្រូវប្រឈមមុខ នឹងគ្រោះថ្នាក់ ដោយសារ
បុក នឹងរបាំងថ្មធំៗដែលនៅក្នុងទន្លេ។
ដូចគ្នានេះដែរ អ្នកស្រុករស់នៅតំបន់នេះបាននិយាយថា ភ្ញៀវទេសចរ មិនហ៊ានជិះទូកមកទី
នេះទេ ព្រោះខ្លាចបុកនឹងរបាំងថ្ម និង ខ្លាចទឹក ដែលមានល្បឿនខ្លាំងនៅទីនេះកួចយកទៅ
ហើយមានតែអ្នកដែលរស់នៅទីនេះដែលដឹងពីល្បឿនទឹក និងស្ថានភាពផ្លូវទឹកច្បាស់ ដែល
អាចធ្វើ ដំណើរមកទីនេះបាន។
នៅពេលថ្មីៗ នេះ ក៏មានក្រុមទេសចរបានចាប់ផ្តើមធ្វើដំណើរមកកំសាន្តនៅរមណីដ្ឋាន ទឹក
ធ្លាក់ល្បាក់ខោននេះដែរហើយពួកគេមួយចំនួនជាភ្ញៀវទេសចរ ហើយបានស្លៀកសំលៀក
បំពាក់ ការពារសុវត្ថិភាពនៅពេលដែលពួកគេធ្វើដំណើរតាមទូកមកទស្សនានៅទីនោះ។
លោកកាំ ពួយ បាននិយាយបន្តទៀតថា " ទោះបីជាយ៉ាងណាក៏ដោយ ពួកគេហាក់ដូចជា
ពេញចិត្តនឹងការធ្វើដំណើរថ្មើជើងនៅជុំវិញបរិវេណទឹកធ្លាក់ជាងការធ្វើដំណើរដោយទូក។
ពីព្រោះថា នៅ រដូវប្រាំង ទឹកចាប់ផ្តើមស្រក ហើយកំលាំង ទឹកខ្សោយ។ ចំណែកនៅរដូវ
វស្សាវិញ ទឹកមានទំហំធំ ទឹកកូចមានល្បឿនខ្លាំង និងហូរលឿន ដែលនាំឲទូកពិបាកឆ្លង
កាត់។ ហើយគាត់បន្តទៀតថា នៅរដូវណាក៏ដោយ ក៏ធ្លាក់នៅទីនេះប្រកបដោយសភាព
គ្រោះថ្នាក់ជានិច្ច" ។ អ៊ុំកាំ ពួយបានរស់នៅក្នុងភូមិ អន្លុងស្វាយ ឃុំ ព្រះរុំកិល ស្រុកថាឡា
បូរិវ៉ាត់ ខេត្តស្ទឹងត្រែង ។ គាត់ បាននិយាយថា ទីនេះសម្បូរត្រីខ្លាំងណាស់ នៅពេលទឹក
ធ្លាក់។ ទឹកធ្លាក់ល្បាក់ខោន ឬទឹកធ្លាក់សុភមិត្រ គឺជាតំបន់មួយដែលទឹកទន្លេមេគង្គហូរឆ្លង
កាត់ ហើយស្ថិត នៅក្នុងឃុំ ព្រះរំកិល ស្រុកថាឡាបូរិវ៉ាត់ ខេត្តស្ទឹងត្រែង និងស្ថិតក្នុងភូមិ
កំពង់ស្រឡៅ ស្រុកឆែប ខេត្តព្រះវិហារ នៃព្រះរាជាណាចក្រកម្ពុជា៕
សូមទស្សនា រូបភាព ខាងក្រោម
ដោយ៖ វណ្ណៈ
ប្រភព៖ tourismcambodia