CamNews

ព័ត៌មានជាតិ 

បុគ្គលិកក្រុមហ៊ុន ទូរស័ព្ទចល័ត Mfone ប្រមាណ៧០០ នាក់ ធ្វើកូដកម្ម ទាមទារប្រាក់ សំណងអតីត ភាពការងារ

ភ្នំពេញ៖ បុគ្គលិកក្រុមហ៊ុន ទូរស័ព្ទចល័ត Mfone ប្រមាណ៧០០នាក់ នៅថ្ងៃទី៤ ខែមីនា ឆ្នាំ
២០១៣ បានមក ជួបជុំគ្នានៅទីស្នាក់ក្រុមហ៊ុន Mfone ដែលស្ថិតនៅតាមបណ្តាល ផ្លូវព្រះមុនីវង្ស
ក្នុងខណ្ឌចំការមន ដើម្បីទាមទារ ឲ្យប្រធានក្រុមហ៊ុន ដោះស្រាយប្រាក់សំណង អតីតភាពការ
ងារជូនពួកគាត់ បន្ទាប់ពីក្រុមហ៊ុន មួយនេះប្រកាសក្ស័យធន។

តំណាងបុគ្គលិកក្រុមហ៊ុន Mfone លោក ពន្លក បានប្រាប់មជ្ឈមណ្ឌលព័ត៌មានដើមអម្ពិលថា ក្រុម
ហ៊ុន Mfone បានប្រកាសព្យួរការងារពួកគាត់ ដោយមិនបានបើកប្រាក់សំណងអតីតភាពការងារ
ជូនពួកគាត់តាមច្បាប់ ការងារនោះទេ។

លោកបន្តថា បុគ្គលិកដែលមកតវ៉ានេះ ភាគច្រើនបម្រើការងារឲ្យក្រុមហ៊ុន Mfone អស់រយៈពេល
១០ ឆ្នាំ, ១៥ ឆ្នាំ ដល់២០ឆ្នាំ ដែលសុទ្ធសឹងត្រូវទទួលបានប្រាក់អតីតភាពការងារ។

តំណាងរូបនោះ បន្តថា ក្រុមរបស់ខ្លួនប្រសិនមិនទទួលបានដំណោះស្រាយទេ និងបន្តធ្វើការកូដ
កម្ម នេះរហូតដល់មានដំណោះស្រាយមួយសមស្រប។ ក្រុមហ៊ុនបណ្តាញទូរស័ព្ទ ចល័ត Mfone
បានប្រកាសថា ខ្លួនក្ស័យធន ដោយមិនអាចដំណើរការបានតទៅមុខទៀត ហើយបានប្រកាស
ឲ្យម្ចាស់បំណុល ទាំងអស់ដាក់ពាក្យប្តឹងទៅសាលា ដំបូងរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាម
ផ្លូវច្បាប់៕


ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ