CamNews

កំសាន្ត 

លឺដំណឹងថា Nadech Kugimiya និង Taew Natapohn នឹងសម្ដែងរួមគ្នាម្ដងទៀត នៅក្នុងខ្សែភាពយន្ដភាគថ្មី

យោងតាមគេហទំព័រ Daradaily លោក Nadech Kugimiya នឹងចាប់គូសម្ដែងជាមួយនឹងកញ្ញា Taew Natapohn ជាថ្មីម្ដងទៀត នៅក្នុងខ្សែភាពថ្មីផលិតឡើងវិញរឿង “Karn Kridsana” ។ ប្រភពដដែល បន្ថែមថា ផលិតកររបស់រឿង “Song Sanaeha” លោក Jett Nattapong នឹងផលិតខ្សែភាពយន្ដថ្មីនេះ ។ 



លំនាំដើមនៃខ្សែភាពយន្ដនេះ ត្រូវបានចាក់បញ្ចាំង នៅក្នុងឆ្នាំ ១៩៩៦ ដោយមានការចូលរួមសម្ដែងដោយលោក Sam Yuranunt អ្នកនាង Mam Jintara ។  លោក Nadech Kugimiya និងកញ្ញា Taew Natapohn សម្ដែងរួមគ្នាជាលើកដំបូង នៅក្នុងខ្សែភាពយន្ដឆ្នាំ ២០១៥ រឿង “Lom Sorn Ruk” ។ វាកន្លងទៅ ៦ ឆ្នាំ​ហើយ ចាប់តាំងពីពួកគេ សម្ដែងរួមគ្នា នៅក្នុងខ្សែភាពយន្ដនោះ។  សូមតាមដាន ព័ត៌មានលម្អិតថ្មីៗអំពីខ្សែភាពយន្ដនេះ ។



តើប្រិយមិត្ដរំភើបក្នុងចិត្ដ និងរង់ចាំការរវិលត្រឡប់របស់លោក Nadech Kugimiya និងកញ្ញា Taew Natapohn’s មែនទេ?



ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdates