CamNews

តន្រ្តី 

ទស្សនាក្រុមប្រកួតប្រជែងរាំបទភ្លេងរបស់ក្រុម 2NE1 បទ �I Am The Best�

បទចំរៀងដ៏ល្បីរបស់ ក្រុមចំរៀង 2NE1 ក្នុងប្រទេសកូរ៉េខាងត្បូង ដែលមានចំណងជើងថា
�I Am The Best� ត្រូវបានក្រុមយុវជនពីរក្រុម នៅប្រទេសវៀណាម យកធ្វើជាចង្វាក់រាំ
ប្រកួតប្រជែងគ្នា ដែលក្រុមទាំងពីរនោះមានឈ្មោះថា L.Y.N.T និង 20BOY ។ Clip វីដេអូ
របស់ពួកគេត្រូវបានធ្វើការបង្ហោះនៅលើទំព័រ Youtube និងបានធ្វើអោយមានការទាក់ទាញ
បំផុតសំរាប់ស្រទាប់យុវវ័យក្នុងប្រទេសវៀណាម ។






ក្រុមទីមួយ គឺជាយុវនារី ដែលមានឈ្មោះថា L.Y.N.T ដែលឈ្មោះក្រុមរបស់ពួកគេគឺជា
អក្សរកាត់នៃឈ្មោះដើមរបស់នារីទាំងបួននាក់ រួមមាន LyLy (១៩៩០) ជានិស្សិតនៃ
សាកលវិទ្យាល័យ មួយក្នុងទីក្រុងហាណូយ ជំនាញផ្នែក ធនាគារ និងជាសមាជិករបស់ក្រុម
Sacred ហើយនាងគឺជាកូនកាត់ រុស្ស៊ីនិង វៀតណាម ,Yen (១៩៩២) ,Nga (១៩៩១) និង
Thanh (១៩៩០) ពួកគេក៏កំពុងតែសិក្សានៅសាលាជាមួយគ្នាផងដែរ ។ ខាងក្រោមនេះ
ជា Clip របស់ក្រុម L.Y.N.T ៖


ក្រុម 20BOY រួមមានយុវជនបួនរូបនោះគឺឈ្មោះ Phuong កើតនៅឆ្នាំ ១៩៩៣ ,Minh កើតឆ្នាំ
១៩៩០ ,Phu កើតឆ្នាំ ១៩៩០ និង Tin កើតនៅឆ្នាំ ១៩៨៦ ។ ក្នុងចំណោមពួកគេទាំងបួននាក់
Minh ,Phuong និង Phu គឺជានិស្សិត ចំណែកឯ Tin គឺជាអ្នករាំរបស់ក្រុមហ៊ុន Sacred Ent ។
ពួកគេទាំងបួននាក់ក៏កំពុងតែធ្វើការហ្វឹកហាត់នៅ LOGGERS Crew ជាប្រចាំផងដែរ ។




ខាងក្រោមនេះជា Clip ឈុតឆាកសំដែងរបស់ក្រុម 20BOY ៖
http://www.youtube.com/watch?v=lPatq15p8_M

ឆ្លងតាមរយៈ Clip ទាំងពីនេះមានមតិជាច្រើនបានគាំទ្រទៅលើក្រុម L.Y.N.T ថាក្រុមនេះ
នឹងទទួលជ័យជំនះលើ ក្រុមបុរស 20BOY ។ តែទោះជាយ៉ាងណានេះគ្រាន់តែជាការប៉ាន់
ស្មានរបស់ទស្សនិកជនតែប៉ុណ្ណោះ ។

ខាងក្រោមនេះជា បទដើម �I Am The Best� របស់ 2NE1
http://www.youtube.com/watch?v=j7_lSP8Vc3o

គួរបញ្ជាក់ផងដែរថាបច្ចុប្បន្ន ស្រទាប់យុវ័យក្នុងប្រទេសវៀតណាម ក៏មានការពេញនិយម
គាំទ្រវិស័យសិល្បៈរបស់ ប្រទេសកូរ៉េខាងត្បូងផងដែរ ជាពិសេស លើវិស័យភាពយន្ត និង
ចំរៀងពេញនិយមរបស់ក្រុមដែលមានឈ្មោះល្បីនាពេលបច្ចុប្បន្ននេះ ៕

(ពី Kenh14)
យ៉ាវីន

Tags: