ភ្នំពេញៈ អាជ្ញាធរមូលដ្ឋាន បានថ្លែងឲ្យដឹងនៅ ព្រឹកថ្ងៃទី១៥ ខែតុលា ឆ្នាំ២០១៣ នេះថា គ្រាប់
កំាភ្លើងផ្លោង មួយ គ្រាប់ ដែលនិយមនិយាយ សាមញ្ញថាគ្រាប់៦០ នោះ ត្រូវបានប្រទះឃើញ
កប់ក្នុងដី ក្នុងទីតាំងអតីត សាលពិព័រណ៌ នាខាងមុខវិមានរដ្ឋសភាជាតិ ក្នុងសង្កាត់ទន្លេបាសាក់
ខណ្ឌចំការមន ។
អាជ្ញាធរមូលដ្ឋាន បានថ្លែងបន្តទៀតថា គ្រាប់កំាភ្លើងផ្លោង នេះ ត្រូវបានប្រទះឃើញនៅ ម៉ោង៩
និង៤០ នាទីព្រឹក ថ្ងៃទី១៥ ខែតុលានេះ ខណៈក្រុមកម្មករកំពុង កាយដីនៅក្នុងការដ្ឋាន កំពុងសាង
សង់។
អាជ្ញាធរមូលដ្ឋាន បានបញ្ជាក់ទៀតថា បន្ទាប់ពីប្រទះឃើញគ្រាប់ផ្លោងនេះ ក៏មានសេចក្តីរាយការណ៍
ទៅកាន់ ខាងស៊ីម៉ាក បន្តិចក្រោយមកខាង ជំនាញក៏បានមកយកគ្រាប់ នេះចេញពីទីតាំងដែលបាន
ប្រទះឃើញ ដើម្បី ធ្វើការកំទេចចោល ៕
ដោយ៖ ដើមអំពិល
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល