CamNews

តន្រ្តី តារា 

Justin ពាក់អាវយឺតមានរូប Selena

នៅរយៈពេលកន្លងមកថ្មីៗនេះតារាចំរៀងវ័យ ១៩ឆ្នាំ Selena Gomez បានបង្កបរិយាកាសដ៏
រំជើបរំជួលមួយនៅឯ Boca Raton ដោយការប្រគុំ concert ដើម្បីជាការឃោសនានូវ អាល់ប៊ុម
ថ្មីរបស់នាង ។ ចំណែក Justin Bieber ក៏បានសំរេចចិត្តទុកកិច្ចការផ្សេងៗរបស់ខ្លួនមួយអន្លើ
ដើម្បីទៅចូលរួម និងលើកទឹកចិត្តដល់ មិត្តស្រីរបស់ខ្លួនផងដែរ មិនតែប៉ុណ្ណោះ Justin Bieber
ក៏បានពាក់អាវយឺតដែលមានបោះពុម្ភរូប Selena និងកាន់តែធ្វើអោយទស្សនិកជនមានការ
ចាប់អារម្មណ៍យ៉ាងខ្លាំង ។


ដោយសារតែភាពល្បីល្បាញរបស់ Justin Bieber បានធ្វើអោយការចូលរួមលើកទឺកចិត្តដល់
មិត្តស្រីរបស់តារារូបនោះ មិនមានភាពស្ងប់ស្ងាត់ដូចបុគ្គលដ៏ទៃឡើយ ។ ការចូលរួមនេះធ្វើ
ឡើងដោយស្ងប់ស្ងាត់ តែនៅតែត្រូវទស្សនិកជនដែលជាអ្នកគាំទ្រ ក្រឡេកទៅឃើញនិង
រត់ដេញតាមជាពិសេសគឺភាគីជានារីៗ ។ ដោយខ្លាចមានការរំខានដល់កម្មវិធី Justin Bieber ក៏បានរត់គេចចេញពីទីកន្លែងនោះ តែម្តង។


ដោយឡែកថ្មីៗនេះផងដែរ គេក៏បានឃើញនាង Selena រួមជាមួយមិត្តភក្តិមួយចំនួនទៅ
កំសាន្តនៅសួនឧទ្យានមួយក្នុងបរិវេណ Universal Studio ក្នុងរដ្ឋ Florida ។ Selena រួមនឹង
មិត្តភក្តិរបស់នាងបាននាំគ្នាកំសាន្តជាមួយល្បែងកំសាន្តជាច្រើនប្រកបដោយភាពរីករាយ
ក្រៃលែង ទៀតផង ។




(ពី PLXH)
យ៉ាវីន

Tags: