ព័ត៌មានកំសាន្ត ៖ ពិធីការនីស្រីរាងតូចច្រឡឹង កញ្ញា ជី ជី ទើបតែបានបង្ហោះរូបថតស្លៀកពាក់ខោខ្លី ស្បែកជើងប៉ាតា ដើម្បីចេញមកទិញលៀសហាលទាំងកណ្តាលថ្ងៃត្រង់ តាមចិញ្ចឹមថ្នល់ មើលទៅហាក់បីដូចជាមានក្តីសុខខ្លាំងណាស់ ហើយគ្មានភាពអៀនខ្មាស់ដោយគិតថា ខ្លួនឯងជាតារាល្បីមិនចង់ទិញរបស់តាមចិញ្ចឹមថ្នល់នោះទេ ។
តារាស្រីរូបរូបស្រស់មួយដួង ក៏ត្រូវបានមហាជនកោតសរសើរផងដែរ ដោយសារតែរូបនាងមិនចេះបញ្ចេញអត្តចរិក និងរើសអើងក្នុងនាមជាតារាល្បីម្នាក់ ផ្ទុយទៅវិញ កញ្ញា ជី ជី ក៏ទទួលរងនូវការកោតសរសើរមិនដាច់ពីមាត់ដែរចំពោះការទិញរបស់របបតាមចិញ្ចឹមថ្នល់ ៕
ដោយ ៖ គន្ធា
ប្រភព ៖ FB