ដំណឹងល្អសម្រាប់អ្នកចូលចិត្តទស្សនាខ្សែភាពយន្តទាំងអស់ រឿង Frozen បានត្រឡប់មកវិញជាមួយនឹងវគ្គទី២បន្ទាប់ពីការរៀបចំសាច់រឿងអស់រយៈពេល៦ឆ្នាំកន្លងមក។
នៅសប្តាហ៍ដំបូងនៃការបើកការចាក់បញ្ចាំងដំបូងរបស់រឿងនេះបានធ្វើឲ្យកក្រើករោងភាពយន្ត និងបានបំបែកកំណត់ត្រាជាច្រើននៅជុំវិញពិភពលោកក៏ដូចជាប្រទេសកម្ពុជាផងដែរ ដោយបានក្លាយជារឿងតុក្កតាដែលរកចំណូលបានច្រើនជាងគេបំផុតនៅសប្តាហ៍ដំបូងសម្រាប់ខែវិចិ្ឆកានេះផ្ទាល់តែម្តង។ លើសពីនេះទៅទៀតបានក្លាយជារឿងដែលជាប់ចំណាត់ថ្នាក់លេខ៥សម្រាប់រឿងដែលរកចំណូលបានច្រើនសម្រាប់ផលិតកម្ម Disney ។
បែរមកសាច់រឿងនៅវគ្គថ្មីនេះវិញ តូអង្គ Olaf នៅតែធ្វើឲ្យទស្សនិកជនសើចចុកពោះសឹងតែគ្រប់ឈុតឆាក អ្នកទាំងអស់គ្នាពិតជាមិនចង់ខកខានរឿងនេះជាមួយគ្រួសារ និងមិត្តភក្តិឡើយ។ ដើម្បីទទួលបានបទពិសោធន៍កាន់តែអស្ចារ្យទស្សនារឿង Frozen 2 ជាលក្ខណៈ IMAX និង 4DX។
“Frozen 2” កំពុងមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តហើយ កុំភ្លេចមកទស្សនាទាំងអស់គ្នានៅថ្ងៃនេះ។
ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។