CamNews

ព័ត៌មានជាតិ 

តាំងខ្លួន ជាមេអាវុធហត្ថ ក្រុងតាខ្មៅ ទៅបោកលុយ មេរងអាវុធហត្ថ ខេត្តកំពង់ស្ពឺ ចុងក្រោយ ជាប់ខ្នោះទាំង២

កណ្តាល : មេបញ្ជាការអាវុធហត្ថ ខេត្តកណ្តាល លោកឧត្តមសេនីយ៍ សំ តុលា បានបញ្ជាក់ថា នៅថ្ងៃទី៦ ខែសីហា ឆ្នាំ២០១៥នេះ កម្លាំងរបស់លោក បានចាប់ខ្លួន ជនសង្ស័យ២នាក់ ជាបុគ្គិលអង្គការអភិវឌ្ឍន៏ ក្រោយពីពួកគេទាំង២នាក់ បានតាំងខ្លួន ជាមេបញ្ជាការអាវុធហត្ថ ក្រុងតាខ្មៅ ទៅបោកលុយ តាម វីង ពីមេបញ្ជាការរង និងជានាយសេនាធិការ ។

លោក សំ តុលា បានបញ្ជាក់ថា មាង រដ្ឋា ភេទប្រុស អាយុ ២៦ មុខរបរបុក្គលិក អង្គការអភិវឌ្ឈន៍ មុខរបរនិងលំនៅដ្ឋាន កម្ពុជា ស្នាក់នៅវត្តថាន់ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ។ ២.ឈ្មោះ ឃួញ វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ មុខរបរបុក្គលិក អង្គការលើកកម្ពស់ជីវភាព ប្រជាជនកម្ពុជា ស្នាក់នៅ ភូមិ.សង្កាត់ស្ទឹងមានជ័យ រាជធានីភ្នំពេញ ត្រូវបានចាប់ខ្លួន នៅភូមិថ្មី២ សង្កាត់.ក្រុងតាខ្មៅ ហើយដកហូត វត្ថុតាងមួយចំនួន រួមមានទូរសព្ទ័ដៃ៥គ្រឿង និងម៉ូតូ ១ គ្រឿង។

មេបញ្ជាការរូបនេះ បានបន្តទៀតថា ជនសង្ស័យឈ្មោះ វុធ (គេចខ្លួន) បានតាំងខ្លួនជា មេ អ.ហ ក្រុងតាខ្មៅ ឈ្មោះធី ទៅឆបោកលោក មេបញ្ជាការរង ជានាយសេនាធិការអហ ខេត្តកំពង់ស្ពឺ ។ ក្រោយពីបានដឹងរឿងហេតុមេបញ្ជាការ អហ ក្រុងតាខ្មៅ បានធ្វើការទំនាក់ទំនង់ ជនសង្ស័យ (តាំងខ្លួនឈ្មោះធី) ជនសង្ស័យទាំងពីរនាក់ បានទទួលទូរសព្ទ័ ពីឈ្មោះ វុធ មិនស្គាល់ទីលំនៅ ប្រើប្រាស់ទូរសព្ទ័ លេខ 016 843 829 អោយមកបើកប្រាក់(វីង) នៅចំណុចខាងលើ ទូរសព្ទ័ មករកបើកប្រាក់ ពេលនោះ កម្លាំង អ. ហ ក្រុង បានធ្វើការឃាត់ខ្លួន ជនសង្ស័យទាំងពីរនាក់ ដើម្បីបន្តនីតិវិធី ៕

ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល


Tags: Social News Cambodia kandal