CamNews

តារា 

តារាស្រីកំពូលអាក្រក់ និងគួរឲ្យស្អប់បំផុតនៅក្នុងរឿង បានធ្វើឲ្យមហាជនភ្លឺភ្នែក ក្រោយទម្លាយធាតុពិត

ព័ត៌មានកំសាន្ត ៖ តារាស្រីកំពូលតួចិត្តអាក្រក់ និងគួរឲ្យស្អប់បំផុតនៅក្នុងរឿង ត្រូវបានគេទម្លាយអាថ៍កំបាំង ដែលកម្រតារាផ្សេងៗប្រៀបមិនបាន ហើយក៏បានធ្វើឲ្យមហាជនហួសចិត្តដែរ ក្រោយពីបានដឹងលឺរឿងនេះ ។ 

ការពិតត្រូវបានលាតត្រដាងរឿងជិវិតពិតរបស់តារាស្រីនាង Maisukhon ។ គ្រប់ពេលនិយាយដល់រឿងតារាស្រីរូបនេះ អ្នករាល់គ្នាគ្រាន់តែដឹងថា នាងគឺជាតារាសម្តែងនៅក្នុងខ្សែភាពយន្តដែលត្រូវបានគេតម្រូវឲ្យដើរតួចិត្តអាក្រក់តាមច្រណែនឈ្នានីសអ្នកដទៃស្ទើរគ្រប់រឿងដែលនាងត្រូវបានគេជ្រើសឲ្យដើរ ។ 

ប៉ុន្តែការពិតនាង Maisukhon ត្រូវបានគេទម្លាយអាថ៍កំបាំងថា នាងគឺជាអ្នកធ្វើការស្ម័គ្រចិត្តមើលការថែទាំព្យាបាលអ្នកជម្ងឺ ទាំងចាស់ទាំងក្មេងដ៏នៅក្នុងមន្ទីរពេទ្យមួយ ។ មិនត្រឹមតែប៉ុណ្ណោះទេ នាងក៏បានបំពេញតួនាទីជាគ្រូពេទ្យដ៏ល្អពប្រពៃសម្រាប់អ្នកជម្ងឺថែមទៀតផង ។ ហើយនាងបានចំណាយពេលវេលាធ្វើជាគ្រូពេទ្យនេះ អស់រយៈពេលជាង៧ ឆ្នាំមកហើយ ។

បើយើងនិយាយត្រលប់មកវិញ តារាសម្តែងស្រីរូបនេះគឺជាតួចិត្តអាក្រក់តែនៅក្នុងរឿងតែប៉ុណ្ណោះទេ ប៉ុន្តែធាតុពិតនាងគឺជាមនុស្សល្អ ហើយកម្រនឹងមានតារាផ្សេងៗប្រៀបជាមួយនិងនាងបានណាស់ ពិតជាគួរឲ្យស្ងើចសរសើរយ៉ាងពិតប្រាកដមែន ។ 

តោះទៅទស្សនាសកម្មថែទាំអ្នកជម្ងឺរបស់នាង Maisukhon ជាមួយ Camnews​ នៅខាងក្រោមទាំងអស់គ្នា ៕










ដោយ ៖ គន្ធា


ប្រភព ៖ IG


Tags: Maisukhon