CamNews

ព័ត៌មានជាតិ 

ក្រសួងមហាផ្ទៃ ប្រកាសប្រឡងជ្រើសរើសនិស្សិត ចូលបម្រើការងារក្នុងក្របខ័ណ្ឌ មន្រ្ដីរាជាការស៊ីវិល

(ភ្នំពេញ)៖ ក្រសួងមហាផ្ទៃ បានចេញសេចក្ដីជូនដំណឹងមួយ ស្ដីពីការប្រឡងជ្រើសរើស សិស្សនិស្សិត ដែលមានបំណងចង់ ចូលទៅបម្រើការងារ នៅក្នុងក្របខ័ណ្ឌមន្រ្ដី រាជាការស៊ីវិល និងក្របខ័ណ្ឌមន្រ្ដីពន្ធនាគារ សម្រាប់ឆ្នាំ២០១៦ ចំនួន៤៥១នាក់ ដើម្បីបម្រើការងារ នៅទីស្ដីការក្រសួងមហាផ្ទៃ រដ្ឋបាលរាជធានី-ខេត្ត ក្រុង ស្រុក ខណ្ឌ មណ្ឌលអប់រំកែប្រែ និងពន្ធនាគារខេត្ត។

ក្រសួងមហាផ្ទៃបានឲ្យដឹងទៀថា ការទទួលពាក្យសុំចុះឈ្មោះប្រឡង ចាប់ពីថ្ងៃជូនដំណឹងនេះ រហូតដល់ថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ ខណៈការប្រឡងនឹងប្រព្រឹត្តិឡើង នៅថ្ងៃអាទិត្រ ទី២៥ ខែកញ្ញា ឆ្នាំ២០១៦៕

សម្រាប់ព័ត៌មានលម្អិត សូមអានសេចក្ដីជូនដំណឹង របស់ក្រសួងមហាផ្ទៃទាំងស្រុង៖

ផ្តល់សិទ្ធដោយ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news