CamNews

តារា 

អាយុគ្រាន់តែជាតួរលេខ, តារាសម្តែងមួយគូនេះ ស្រឡាញ់គ្នា ខណៈអាយុចាស់ក្មេងជាងគ្នា ដល់ទៅ១០ឆ្នាំ

(កូរ៉េ)៖ Kim Hyejin និង Ryu Sangwook និយាយថា ពួកគេកំពុងមានទំនាក់ទំនងស្នេហានឹងគ្នា ដែលវាកើតឡើងអស់រយៈពេល ៦ខែមកហើយ នេះបើតាមការទម្លាយ ពីមិត្តភក្តិជិតស្និទ្ធរបស់អ្នកទាំងពីរ។

Kim Hyejin និង Ryu Sangwook មានអាយុខុសគ្នាដល់ ១០ឆ្នាំ គឺ Kim Hyejin មានអាយុ ៤១ឆ្នាំ រីឯ Ryu Sangwook មានអាយុ ៣១ឆ្នាំ ប៉ុន្តែទោះជាយ៉ាងនេះក៏ដោយ តារាទាំងពីរដួងនេះ មិនខ្លាចនឹងនរណាឃើញ ងពីទំនាក់ទំនងរបស់ពួកគេឡើយ ព្រោះអ្នកទាំងពីរតែងបណ្តើរគ្នា ទៅណាមកណានៅទីសាធារណៈ។

Kim Hyejin និង Ryu Sangwook បានចាប់ផ្តើមសម្តែងរួមគ្នា ក្នុងខ្សែភាពយន្តរបស់ទូរទស្ស ន៍ KBS1 កាលពីឆ្នាំ២០១០ ដែលមានឈ្មោះថា Junwoo ដែលពេលនោះហើយ វាចាប់ផ្តើមឲ្យមានទំនាក់ទំនង ក្រៅផ្លូវការរវាងពួកគេទាំងពីរ៕

kim hyejin and ryu sangwook

4-1

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង


Tags: Kim Hyejin