ភ្នំពេញ៖ ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី បានចេញព្រះរាជក្រឹត្យ ដាក់មន្រ្តីនគរបាលជាតិ៣៤ រូប ចាប់ពីផ្កាយ១ រហូតដល់ផ្កាយ៤ ឲ្យចូលនិវត្ត ចាប់ពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០១៥ នេះតទៅ។
យោងតាមព្រះរាជក្រឹត្យ បានបង្ហាញថា មន្រ្តីនគរបាល ដែលត្រូវត្រាស់បង្គាប់ឲ្យចូលនិវត្តមានអគ្គស្នងការរងនគរ បាលជាតិចំនួន ៣រូប ស្នងការរងនគរបាលរាជធានីភ្នំពេញមួយរូប ស្នងការរងខេត្តស្ទឹងត្រែងមួយរូប ក្រៅពីនោះ គឺសុទ្ធតែជាមន្រ្តីនគរបាលមានតំណែងជាប្រធាន និង អនុប្រធាននាយកដ្ឋាន។
ព្រះរាជក្រឹត្យព្រះមហាក្សត្រ ត្រូវបានរាជរដ្ឋាភិបាលប្រកាសផ្សព្វផ្សាយកាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៥។ សូម អានព្រះរាជក្រឹត្យព្រះមហាក្សត្រ និងឈ្មោះមន្រ្តីនគរបាលទាំង ៣៤រូប ដែលត្រូវបានត្រាស់បង្គាប់ឲ្យចូលនិវត្ត៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល