កណ្តាល ៖ ស្ថិតក្នុងភូមិស្តៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្តាល ខណៈមេឃកំពុងធ្លាក់ភ្លៀងយ៉ាងខ្លាំង កាលពីល្ងាច ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០១៥នោះ ស្រាប់តែកើតមាននូវហេតុការណ៍រន្ទះបាញ់សត្វជ្រួក បណ្តាលអោយងាប់ចំនួន១០ក្បាលក្នុងនោះមានជ្រួកមេចំនួន០២ក្បាលនិងកូន០៨ក្បាល។
បើតាមលោកប៉ា សំអិត អធិការស្រុកបានអោយដឹងថា ម្ចាស់ជ្រួកមានឈ្មោះ វ៉ាន់ ធួន ភេទប្រុស អាយុ៦៣ឆ្នាំ រស់នៅភូមិឃុំកើតហេតុ។
លោកអធិការថា នេះលើកទី១ហើយមានរន្ទះបានបាញ់ សត្វជ្រួកបណ្តាលឲ្យងាប់ជាច្រើនក្បាលយ៉ាងនេះ ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល