ព័ត៌មានកំសាន្ត ៖ តារាស្រី Ruby Lin និងបុរសសង្ហា Wallace Huo នៅតែជាព័ត៌មានដ៏ក្តៅកគុកសម្រាប់ក្រុមអ្នកគាំទ្រដដែល ទោះបីជាបានចេញមុខបកស្រាយអំពីមានផ្ទៃពោះ ៣ ខែក៏ដោយចុះ ។
មូលហេតុដែលធ្វើឲ្យក្រុមអ្នកគាំទ្រមានការសង្ស័យដោយសារតែ អ្នកទាំង ២ បានសម្រេចចិត្តរៀបការឆាប់រហ័យពេក ។
គួររំលឹកឲ្យដឹងថា អ្នកទាំង ២ បានធ្វើការសម្រេចចិត្តរៀបការនៅថ្ងៃទី ៣១ ខែកក្កដានេះ បន្ទាប់ពីទាក់ទងគ្នាមិនទាន់បានប៉ុន្មានផងនោះ ។
ដោយយោងតាមរបាយការណ៍ពីគេហទំព័រ Asianpopnews បានឲ្យដឹងថា រឿងដែលតារាស្រី Ruby Lin មានផ្ទៃពោះ ៣ ខែនោះ គឺគ្រាន់តែពាក្យចចាមអារាមតែប៉ុណ្ណោះ ។
បន្ទាប់ពីបានលេចចេញនូវពាក្យសម្តីអ្នកគ្រប់គ្រងរបស់ តារាស្រី Ruby Lin ថា តារាស្រីរូបនេះមិនមានផ្ទៃពោះអ្វីនោះទេ ព្រោះគាត់បានលើកឡើងនូវហេតុផលមួយថា តើនាងមិចនឹងអាចមានផ្ទៃពោះបានទៅ ប្រសិនបើលោក Wallace Huo ជាមនុស្សដែលមានទំនួលខុសត្រូវយ៉ាងខ្លាំង ។ ហើយពាក្យចចាមអារាមដែលថា នាងមានផ្ទៃពោះដល់ទៅ ៣ ខែគឺវាមិនអាចទៅរួចទេ ព្រោះអ្នកទាំង ២ ទើបតែទាក់ទងគ្នាបាន ២ ខែប៉ុណ្ណោះ ។
អ្នកគ្រប់គ្រងរបស់ តារាស្រី Ruby Lin បានបន្ថែមទៀតថា សូមកុំមានការយល់ច្រលំចំពោះពាក្យចចាមអារាមទាំងនេះអី ប្រសិនបើមានអ្វីមិនប្រក្រតីពួកយើងនឹងធ្វើការរាយការណ៍ឲ្យអ្នកទាំងអស់គ្នាបានដឹងទៀត ៕
ប្រែសម្រួល ៖ គន្ធា
ប្រភព ៖ lollipop