CamNews

តារា 

Angelina Jolie ទទួល​រង្វាន់ "បេះដូងរបស់ Sarajevo"

តារាភាពយន្ត​ដ៏​ល្បី​របស់​អាមេរិក Angelina Jolie ទើបនឹងត្រូវបាន​ផ្តល់​រង្វាន់​កិត្តិយស
Heart of Sarajevo (បេះដូងរបស់ Sarajevo)​ ក្នុង​មហោស្រព​ភាពយន្ត​ក្រុង​សា​រ៉ា​ជេ​វ៉ូ​
របស់​បូ​ស្នី​ដោយសារ​ការសម្តែង​ភា​យន្តដ៏​ល្អ​ និង​ការចូលរួម​សកម្មភាព​​មនុស្សធម៌ដ៏
​ច្រើន​របស់​នាង​។​

នាង Angelina Jolie
បច្ចុប្បន្ន ​នាង Angelina Jolie កំពុង​ដើរតួ​នៅក្នុង​ខ្សែភាពយន្ត​សង្គ្រាម​បូ​ស្នី​ឆ្នាំ​១៩៩២-១៩៩៥
មួយឈ្មោះ "In the land of blood and honey" ដែលនិយាយ​អំពីរឿងស្នេហាររបស់ស្រ្តី​បូ​ស្នី​
ម្នាក់។

រឿង "In the land of blood and honey"
​តារា​អាយុ​៣៦​ឆ្នាំ​រូប​នេះ បាន​ធ្វើ​ទស្សនកិច្ច​ជាច្រើន​លើក​នៅ​ប្រទេស​បូស្នីកា​លពី​ឆ្នាំ​មុន
​ក្នុង​នាម​ជា​ឯកអគ្គ​រដ្ឋ​ទូ​សុ​ឆន្ទៈ​របស់​អង្គការសហប្រជាជាតិ​សំរាប់​ជនភៀសខ្លួន​។​
មហោស្រព​ភាពយន្ត​ Sarajevo ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩៥។ នេះជាមហោស្រព​
ភាពយន្ត​​ដំបូង ហើយទ្រង់ទ្រាយធំជាងគេនៅតំបន់ Balkan និងជាមហោស្រព​ភាពយន្ត​ធំមួយក្នុងចំណោមមហោស្រព​ភាពយន្ត​ធំជាងគេនៅទ្វីបអឺរ៉ុប។

ប្រភព៖ Sohoa .
ដោយ៖ មិនា .

Tags: