CamNews

តារា 

ជឿឬអត់ថា តារាម៉ូដែល នាង Christie Brinkley មានវ័យ៦២ឆ្នាំ ?

(អាមេរិក)៖ តារាម៉ូដែលវ័យ៦២ឆ្នាំ នាង Christie Brinkley ដែលមើលទៅ ពិតជាមិនគួរឲ្យមហាជ​ន ជឿសោះថា នាងអាយុច្រើនបែបនេះឡើយ ព្រោះតែភាពសិចស៊ី និងសម្រស់ហាក់ដូច​ជាមិនឃ្លាតឆ្ងាយ ពីតារាស្រីម្នាក់នេះទេ ប៉ុន្តែ Christie Brinkley បញ្ជាក់ឲ្យអ្នកគាំទ្រដឹង ខណៈ​ផ្តល់បទសម្ភាសន៍ ដល់ New York Fashion ថា អាយុ គ្រាន់តែជាតួលេខប៉ុណ្ណោះ សំខាន់ គឺសម្រស់ពិតដែលធ្វើឲ្យយើង ជឿជាក់លើខ្លួនឯង។

នៅក្នុងកម្មវិធីមួយ ដែលចូលរួមសុទ្ធតែ តារាល្បីៗ ​Christie Brinkley ត្រូវបានមហាជន មើលឃើញថា នាងបានដើរបោះជំហានមួយៗ នៅលើកម្រាលព្រំពណ៌ក្រហម ជាមួយ នឹងឈុតរ៉ូបក្រហមដូចគ្នា ធ្វើឲ្យមនុស្សជាច្រើន ហាក់នៅចាញ់សម្រស់របស់តារា វ័យចំណាស់រូបនេះ សម្លឹងស្ទើរមិនដាក់ភ្នែក ព្រោះម្នាក់ៗមិនចង់ជឿឡើយ ថា Christie Brinkley មានអាយុ៦២ឆ្នាំទៅហើយ ប៉ុន្តែហាក់ដូចជាមិនចាស់ តាមអាយុសោះ៕

ផ្តល់សិទ្ធដោយ ៖ ខ្មែរថកឃីង