បុរសជនជាតិតួកគីម្នាក់ បានប្រទះឃើញទីក្រុង ១៨ជាន់ លាក់ខ្លួនក្រោមផ្ទះ នៅពេលគាត់ជួស
ជុលបន្ទប់ក្រោមដីរបស់ខ្លួន។
Derinkuyu ជាទីក្រុងស្ថិតក្នុងប្រភេទធំបំផុតនៅ Cappadocia នៃប្រទេសតួកគី ដោយអាចផ្ទុក
មនុស្សបាន ២០.០០០នាក់។ Derinkuyu ស្ថិតនៅក្រោមដី រាប់ពាន់ឆ្នាំ ដោយមិនមានអ្នកណាដឹង
នេះបើតាមទំព័រ Mirror។
កាលពីឆ្នាំ ១៩៦៣ ប្រជាជននៅ Cappadocia ម្នាក់បានប្រទះឃើញសំណង់ដ៏គួរឱ្យភ្ញាក់ផ្អើល
មួយនៅពេលកំពុងជួសជុលផ្ទះ។ ក្រោយពីវាយកំទេចជញ្ជាំងបន្ទប់ក្រោមដី បុរសម្នាក់នេះ បាន
រកឃើញបន្ទប់សម្ងាត់មួយ។ នៅពេលឈានជើងចូលក្នុងបន្ទប់ ទើបលោកដឹងថា នេះគឺជាច្រក
ចូលទីក្រុងបុរាណមួយ។ ក្រោយមក ទីក្រុងនេះត្រូវបានដាក់ឈ្មោះថា Derinkuyu។
ទីក្រុងនេះមានចំនួន ១៨ជាន់ លិចជ្រៅទៅក្នុងដីដែលមានជម្រៅ ៨៥ម៉ែត្រ។ នៅខាងក្នុងទីក្រុង
គឺមានបន្ទប់ជាច្រើនដែលអាចផ្ទុកមនុស្សបាន ២០.០០០នាក់។ ក្រៅពីនេះ វាក៏មានកន្លែសម្រាប់
ដាក់សត្វ និងកន្លែងសម្រាប់ដាំដំណាំ និងចិញ្ចឹមសត្វផងដែរ។
អ្នកជំនាញការជាច្រើនយល់ថា Derinkuyu អាចត្រូវបានសាងសង់ក្នុងបណ្ដាឆ្នាំ ពី ៧៨០ដល់
១១៨០ មុនគ្រឹស្តសករាជ។ ទីក្រុងក្រោមដី Derinkuyu មានទាំងផ្ទះបាយ កន្លែងដាក់សេះ វិហារ
ផ្នូរ អណ្ដូងទឹក សាលប្រជុំ សាលារៀន និងបន្ទប់សុវត្ថិភាពដើម្បីគេចពីគ្រោះធម្មជាតិ។
ក្នុងទីក្រុងបុរាណនេះ អ្នកវិទ្យាសាស្ដ្រក៏បានរកឃើញវិហារជាច្រើន និងអក្សរតាំងពីជំនាន់ក្រិក។
ទីក្រុងនេះ មានទ្វារប្រហែលជា ៦០០ ដើម្បីតភ្ជាប់តំបន់នានាៗក្នុងក្រុង។ ជាន់និមួយៗ មានផ្លូវ
កាត់ដោយឡែកដើម្បីគេចពីគ្រោះថ្នាក់។ ក្រៅពីនេះ Derinkuyu ក៏មានទ្វារធ្វើអំពីថ្មដ៏ធ្ងន់មានកង់
ពីខាងក្នុងដើម្បីទប់ស្កាត់ទ័ពអារ៉ាប់ និងរ៉ូម៉ាំង៕
ប្រែសម្រួល ៖ តារា
ប្រភព ៖ Mirror