CamNews

ព័ត៌មានជាតិ 

ចូលភ្ជង់ប្លន់ យកទ្រព្យសម្បត្ដិ និងគ្រឿងអលង្ការ ពីកូនស្រី ថៅកែអេតចាយ តាមបណ្ដោយផ្លូវ ៥៩៨

ភ្នំពេញៈ ជនសង្ស័យ ២នាក់ ប្រដាប់ដោយកាំភ្លើងខ្លី១ដើម ជិះម៉ូតូម៉ាក ស៊េរីទំនើបមួយគ្រឿង
កាលពីវេលាម៉ោង ប្រមាណ ១២ និង២០ នារសៀល ថ្ងៃទី៧ ខែឧសភា នេះ បានចូលទៅភ្ជង់
និងប្លន់យកទ្រព្យសម្បត្ដិ ព្រមទាំង គ្រឿងអលង្ការ ពីនារីវ័យក្មេង ម្នាក់ ជានិស្សិតសាកលវិទ្យា
ល័យបញ្ញាសាស្ដ្រ និងត្រូវបានគេដឹងថា ជាកូនស្រីបង្កើត របស់ថៅកែអេតចាយ ស្ថិតនៅតាម
បណ្ដោយផ្លូវ ៥៩៨ ក្នុងដីឡូត៍លេខ ២៦៣ ក្រុមទី១២ ភូមិទួលគោក សង្កាត់ ទួលសង្កែ ខណ្ឌ
ឫស្សីកែវ ។

ប្រភពព័ត៌មាន ពីសមត្ថកិច្ចមូលដ្ឋាន ក្រោយពីសាកសួរជនរងគ្រោះ និងស្ដ្រីជាម្ដាយ បាន ឱ្យដឹង
ថា មុនពេលកើតហេតុ នារី រងគ្រោះបានបើករថយន្ដ ម៉ាកការីហាយព្រីថ ពណ៌ខ្មៅ ១គ្រឿង ពាក់
ស្លាក លេខ ភ្នំពេញ 2K-0766  ចេញពីសាលារៀន លុះ ពេលធ្វើដំណើរដល់ផ្ទះ ក៏ឈប់រថយន្ដ
បើកទ្វារយកសម្ភារ ពេល នោះស្រាប់តែលេចមុខជនសង្ស័យទាំងពីរ ជិះចូលទៅតាម ក្រោយ
ហើយភ្ជង់នារីរងគ្រោះ ប្លន់យកទ្រព្យសម្បត្ដិ និងគ្រឿងអលង្ការមួយចំនួន គេចខ្លួនដោយសុវត្ថិ
ភាព ។

សមត្ថកិច្ចមូលដ្ឋាន បានបន្ដទៀតថា ទ្រព្យសម្បត្ដិនិង សម្ភារ ដែលត្រូវពួកវាប្លន់ខាងលើនេះរួម
មាន ទូរស័ព្ទ អាយហ្វូន ១គ្រឿង អាយផេត ១គ្រឿង កុំព្យូទ័រឡេបថប ១គ្រឿង ចិញ្ចៀនពេជ្រភ្ជាប់
ពាក្យ ១វង់ តម្លៃជាង ៣ពាន់ដុល្លារ និងលុយសម្រាប់បង់ថ្លៃ សាលាជាង ៦០០ដុល្លារ ។ ក្រោយ
កើតហេតុ កម្លាំងសមត្ថកិច្ចចម្រុះ ទាំងនគរបាល និងអាវុធហត្ថ បានចុះទៅកាន់កន្លែងកើត ហេតុ
ដើម្បីសួរ នាំជនរងគ្រោះ ស្វែងរកចាប់ខ្លួនជនសង្ស័យទាំងនេះ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ