CamNews

ព័ត៌មានជាតិ 

ព្រះមហាក្សត្រ បានយាងចាកចេញពីកម្ពុជាហើយ ដើម្បីបំពេញព្រះរាជទស្សនកិច្ចផ្លូវការ នៅចិន៣ថ្ងៃ

(ភ្នំពេញ)៖ នៅខណៈពេលនេះ ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សហមុនី ព្រះមហាក្សត្រ នៃកម្ពុជា បានយាងចាកចេញពីប្រទេសកម្ពុជាហើយ ដើម្បីបំពេញព្រះរាជ ទស្សនកិច្ចផ្លូវការ នៅសាធារណរដ្ឋប្រជាមានិតចិន។

ព្រះរាជដំណើរទស្សនកិច្ច រយៈពេល៣ថ្ងៃ គិតចាប់ពីថ្ងៃទី០២-០៤ ខែមិថុនា ឆ្នាំ២០១៦ តបតាមការយាងរបស់ លោក ស៊ី ជិនពីង ប្រធានាធិបតីនៃប្រទេសចិន។ គួរបញ្ជាក់ថា ព្រះករុណា នឹងយាងត្រឡប់មកវិញនៅរសៀលថ្ងៃទី០៤ ខែមិថុនា។

នៅក្នុងព្រះរាជសាររបស់ព្រះមហាក្សត្របានបញ្ជាក់ថា នៅក្នុងឱកាសអវត្តមានរបស់ព្រះករុណា ព្រះមហាក្សត្រ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា ទទួលជួយការងាររបស់ ព្រះមហាក្សត្រ ក្នុងឋានៈជាប្រមុខរដ្ឋស្តីទី​ នៃព្រះរាជាណាចក្រកម្ពុជា៕


ផ្តល់សិទ្ធិដោយ ៖ ហ្រ្វេសញ៉ូវអាសុី


Tags: Local news Social news Phnom Penh