CamNews

តារា 

បុរសចិនទាំង ១០​ រូបរកចំណូលបានច្រើនបំផុត

លោក Andy Lau ដែលប្រជាជនខ្មែរធ្លាប់ស្គាល់ថាជាលោក លីតាវហួរ ទទួលបានចំណាត់
ថ្នាក់ថាជាបុរសដែលមានទ្រព្យសម្បត្តិច្រើនជាងគេ ក្នុងបញ្ជីរឈ្មោះតារាក្នុងប្រទេសចិន
ប្រចាំឆ្នាំ ២០១១ ។

បន្ទាប់ពីលោក លីតាវហួរ ទស្សនាវដ្តី Forbes ក៏បានបង្ហាញផងដែរថាមានលោក Jay Chou
លោក Jackie Chan ដែលប្រិយមិត្តតែងតែស្គាល់ថា គឺ លោក ឈិនឡុង គឺជាអ្នកដែល
ទទួលបានចំណាត់ថ្នាក់បន្តបន្ទាប់ ។
១.លោក Andy Lau (លីតាវហួរ)

ឆ្នាំនេះលោក មានអាយុ ៥០ឆ្នាំ ហើយ និងជាតារាភាពយន្តដែលមានប្រាក់ខែខ្ពស់បំផុត
នៅក្នុងពិភពសិល្បៈរបស់ចិន បច្ចុប្បន្ន ។ កន្លងមកថ្មីៗនេះលោកបានប្រារព្ធធ្វើពិធីខួប
អនុស្សាវរីយ ៣០ឆ្នាំ នៃការចូលប្រឡូកក្នុងវិស័យសិល្បៈរបស់លោក ជាមួយការប្រគុំតន្រ្តី
ចំនួន ២០បទផងដែរ ។ ខ្សែរភាពយន្តដែលទទួលបានជោគជ័យបំផុត និងជាចំណងដៃ
សំរាប់មហាជនដែលគាំទ្រលោក គឺរឿង What Women Want សហការជាមួយ Gong Li ,
Shaolin ជាមួយលោក Jackie Chan និង The Warlords ជាមួយលោក Jet Li ។
ចំណូលៈ ១៣៩,៦ លានយាន់ (២១,៥៧ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ២៧ កញ្ញា ១៩៦១
ទីកន្លែងកំណើតៈ ហុងកុង
កំពស់ៈ ១,៧៤ ម៉ែត្រ
ទំងន់ៈ ៦៣គីឡូក្រាម
ប្រភេទឈាមៈ AB
មុខរបរៈ តារាចំរៀង តារាភាពយន្ត ចាងហ្វាង អ្នកផលិតខ្សែរភាពយន្ត
ភាពយន្តចូលរួមៈ As tears go by, A moment of romance, The conman, Running out
of time, A Fighter's blues, Infernal affairs ។
បទចំរៀងៈ The days we spent together, If you are my legend, The tide, Forget love
potion, True forever, Chinese people, Love you forever, You are my woman ។
.លោក Jay Chou

ការទទួលបានជោគជ័យ អាល់ប៊ុមថ្មីរបស់លោក The Era និងការសំដែងបទចំរៀងចំនួន
៣៣ លើកបានធ្វើអោយតារាចំរៀង តៃវ៉ាន់រូបនេះទទួលបានពានរង្វាន់មេដាយជាច្រើន
នៅក្នុងពិភពសិល្បៈចំរៀងរបស់ចិន ។

ភាពយន្តដំបូងដែលចូលរួមជាមួយ Hollywood គឺ The Green Hornet ប្រាក់ចំណូលដែល
ទទួលបានពីការដាក់បញ្ចាំងនៅក្នុងប្រទេសចិន គឺ ជាង ១០០ លានយាន់ ។
ចំណូលៈ ១៨៦,២ លានយាន់ (២៨,៧៨ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ១៨ មករា១៩៧៩
ទីកន្លែងកំណើតៈ តៃវ៉ាន់
កំពស់ៈ ១,៧៣ ម៉ែត្រ
ទំងន់ៈ ៦១គីឡូក្រាម
ប្រភេទឈាមៈ O
មុខរបរៈ អ្នកលេងភ្លេង អ្នកចំរៀង អ្នកនិពន្ធបទចំរៀង, rapper, DJ,អ្នកថតបទភ្លេង អ្នក
ដឹកនាំវីដេអូតន្រ្តី ចាងហ្វាងភាពយន្ត អ្នកនិពន្ធ តារាភាពយន្ត ។
ភាពយន្តចូលរួមៈ Initial D, Curse of the golden flower, The treasure hunter, The green
hornet
បទចំរៀងៈ Herbalist's manual, Faraway, Chrysanthemum terrace, Perfection, Listen to
mother
អាចលេងឧបករណ៍ភ្លេងបុរាណដូចជាៈ Piano, violin, cello, guitar, drum, bass guitar,
keyboard, pipa, harmonica ។
៣.លោក Jackie Chan (ឈិនឡុង)

លោក ឈិនឡុងគឺជាតារាភាពយន្ត ហុងកុង ដ៏ល្បីឈ្មោះ ។ លោកក៏ជាចាងហ្វាងដឹកនាំ
និងអ្នកផលិតរឿង លំដាប់លេខ ៤ក្នុងបញ្ជីភាពយន្តទ្វីបអាស៊ី ។ ខ្សែរភាពយន្ត Kung Fu
របស់លោក បានធ្វើអោយមានកិត្យានុភាពខ្ពស់ និងមានឥទ្ធិពលនៅក្នុងប្រទេស ចិន និង
ពិភពលោក ។

លោកទទួលបានជោគជ័យតាំងពីឆ្នាំ ១៩៦០ ក្នុងនោះមានភាពយន្តចំនួន ១០០ ដែលមាន
វត្តមានរបស់លោក ។
ចំណូលៈ ១៨០លានយាន់ (២៧,៨២ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ៧ មេសា ១៩៥៤
ទីកន្លែងកំណើតៈ ហុងកុង
កំពស់ៈ ១,៧៣ ម៉ែត្រ
ទំងន់ៈ ៦៥គីឡូក្រាម
ប្រភេទឈាមៈ AB
មុខរបរៈ តារាភាពយន្ត ចាងហ្វាង អ្នកផលិតភាពយន្ត អ្នកនិពន្ធ អ្នកនាដសាស្រ្ត អ្នកចំរៀង
ភាពយន្តចូលរួមៈ Snake in the eagle's shadow, Drunken master, Half a loaf of kung fu,
Spiritual kung fu, Battle creek brawl, The young master, Dragon lord, Project a, Police
story, Armour of god, Rush hour, Who am i, Rob-B-Hood, The spy next door ។
បទចំរៀងៈ Story of a hero, Kung fu fighting man, We are ready ។
៤.លោក Yao Ming

លោកគឺជាកីឡាករ បាល់បាស្កេត (Basketball) ដ៏ជំនាញ
ចំណូលៈ ២២៨,៨៤ លានយាន់ (៣៥,៣៧ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ១២​ កញ្ញា ១៩៨០
ទីកន្លែងកំណើតៈ សៀងហៃ
កំពស់ៈ ២,២៩ ម៉ែត្រ
ទំងន់ៈ ១៤១ គីឡូក្រាម
ប្រភេទឈាមៈ B
មុខរបរៈ កីឡាករ បាល់បាស្កេត (ចូលនិវត្តន៍)
ទីតាំងៈ អ្នកប្រយុទ្ធ លេខ ១១ ក្នុងក្រុម Houston Rockets
ប្រវត្តិការងារៈ កីឡាករក្រុម Houston Rockets របស់ចិនពីឆ្នាំ ២០០២ -បច្ចុប្បន្ន ត្រីឆ្លាម
សៀងហៃ (CBA) (១៩៩៧�២០០២) ​ ។
៥.លោក Donnie Yen (កុំកុំ)

លោកមិនត្រឹមតែជាតារាភាពយន្តដ៏ល្បីរបស់ ប្រទេសចិន ប៉ុណ្ណោះទេ លោកក៏ត្រូវបាន
អន្តរជាតិទទួលស្គាល់ នៅពេលដែលលោកបានបង្ហាញមុខជាមួយតារាល្បីៗខ្នាតអន្តរជាតិ
ដូចជាលោក ឈិនឡុង Jet Li (លី លានជា) និង នាង Yeoh ។ លោកត្រូវបានចាត់ទុកថា
ជាតារាភាពយន្តផ្នែក វាយប្រយុទ្ធគ្នា លំដាប់លេខមួយ របស់ ហុងកុង ។ លោកទទួលបាន
ផលប្រយោជន៍យ៉ាងច្រើនពីភាពយន្ត Wu Xia (Dragon) ។ ផលចំណេញពីភាពយន្តនីមួយៗ
របស់លោកគឺកើនពី ១២លានដុល្លា ហុងកុង(១,៥៤ លានដុល្លាអាមេរិច) ដល់ ១៥លាន
ដុល្លា ហុងកុង( ១,៩៣លានដុល្លាអាមេរិច) ។ មានក្រុមហ៊ុនជាច្រើនត្រៀមទទួលលោក
ចំណែកការសំដែងរបស់លោក គឺទទួលបានប្រាក់ខែជាង ១០ លានដុល្លាហុងកុង ដែលស្មើ
នឹងប្រមាណជា ១,២៨ លានដុល្លាអាមេរិច ។
ចំណូលៈ ១២៦លានយាន់ (១៩,៤៧ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ២៧ កក្កដា ១៩៦៣
ទីកន្លែងកំណើតៈ ប្រទេសចិន
កំពស់ៈ ១,៧៥ ម៉ែត្រ
ទំងន់ៈ ៧៧ គីឡូក្រាម
ប្រភេទឈាមៈ A
មុខរបរៈ តារាភាពយន្តរង សិល្បៈករក្បាច់គុន ចាងហ្វាង អ្នកផលិតភាពយន្ត អ្នកនាដ
សាស្រ្ត ។
ភាពយន្តចូលរួមៈ Once upon a time in China II, Legend of the wolf, Ballistic kiss, Ip man,
Seven swords ។
៦.លោក Jet Li (លី លានជា)

លោក Jet Li គឺជាសិល្បៈករផ្នែកក្បាច់គុនម្នាក់របស់ ចិន ជាតារាភាពយន្ត អ្នកផលិតភាព
យន្ត កីឡាករ wushu ជើងឯក និងជាតារាភាពយន្តអន្តរជាតិ ។ ទីកន្លែងកំណើតរបស់
លោកគឺនៅក្នុងទីក្រុង ប៉េកាំង ។ លោកចូលសញ្ជាតិ​ សិង្ហបុរី ក្នុងឆ្នាំ ២០០៩ ។ ភាពយន្ត
ពីរដែលលោកដើរតួដ៏សំខាន់គឺ Flying Swords of Dragon Gate 3D និង The Sorcerer and
the White Snake ។ លោកក៏ជាអ្នកបង្កើតមូលនិធិដើម្បីកិច្ចការមនុស្សធម៌ ផងដែរ ។
ចំណូលៈ ១៥១លានយាន់ (២៣,៣៤ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ២៦ មេសា ១៩៦៣
ទីកន្លែងកំណើតៈ ប្រទេសចិន
៧.លោក Zhao Benshan

លោកគឺជាតារាកំប្លែង​ ល្បីបំផុត របស់ចិន និងពេលថ្មីៗនេះលោកបានក្លាយជា ចាងហ្វាង
នៃទូរទស្សន៍មួយ ។ គាត់មានឈ្មោះល្បីដោយសារតែលោកតែងតែបានបង្ហាញវត្តមានក្នុង
កម្មវិធី Gala ឆ្នាំថ្មីរបស់ CCTV ។ លោកបានចូលរួមជាច្រើននៅក្នុងការសំដែង ជាលក្ខណៈ
ពាណិជ្ជកម្ម និង កម្មវិធីទូរទស្សន៍ក្នុងឆ្នាំ ២០១០ ។
ចំណូលៈ ១០៤,០៨លានយាន់ (១៦,០៩ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ២ តុលា ១៩៥៧
ទីកន្លែងកំណើតៈ ប្រទេសចិន
កំពស់ៈ ១,៧៥ ម៉ែត្រ
ទំងន់ៈ ៦៣គីឡូក្រាម
ប្រភេទឈាមៈ B
មុខរបរៈ តារាភាពយន្ត
ភាពយន្តចូលរួមៈ Just call me nobody, The grandmasters, A simple noodle story,
Getting home, Happy times, The emperor and the assassin ។
ភាពយន្តលើប៉ុស្តិ៍ទូរទស្សន៍ៈ Ma dashuai, Liu laogen
.លោក Huang Xiaoming

លោកគឺជាតារាភាពយន្តភាគ ដែលបញ្ចាំងតាមទូរទស្សន៍ មានចំណងជើងថា The Return
of the Condor Heroes ដែលទទួលបានជោគជ័យក្នុងឆ្នាំ ២០០៦ ។ ឆ្នាំ ២០០៧​ លោកមាន
ឈ្មោះលំដាប់លើគេក្នុងបញ្ជីរ " ៥០ ពលរដ្ឋគំរូ របស់ចិន" ។ លោកបានចូលរួមជាមួយ
ក្រុមហ៊ុនទូរគមនាគមន៍ Hoa Thi ក្នុងឆ្នាំ ២០០៧​ និង ចាកចេញក្នុងឆ្នាំ ២០១០ ។ លោកជា
តួឯកក្នុងរឿង Sacrifice ដែលបានដាក់បញ្ចាំងនៅខែធ្នូ ឆ្នាំ ២០១០ ។

ចំណូលៈ ៥១,៣៥ លានយាន់ (៧,៩៤ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ១៣ វិច្ឆិការ ១៩៧៧
ទីកន្លែងកំណើតៈ ខេត្ត សានទុង ប្រទេសចិន
កំពស់ៈ ១,៧៩ ម៉ែត្រ
ទំងន់ៈ ៦៥គីឡូក្រាម
ប្រភេទឈាមៈ O
មុខរបរៈ តារាភាពយន្ត តារាចំរៀង អ្នកបង្ហាញម៉ូដ
បទចំរៀងៈ Unrequited love, My girl, Anything is possible, Without you, who should
i love, Scorpion lover, Even without tomorrow
ភាពយន្តចូលរួមៈ The return of the condor heroes, The banquet, Shanghai bund,
All men are brothers, Ip man 2, The message ។
៩.លោក Leehom Wang

លោកកើតនៅក្នុងប្រទេស អាមេរិច ។ តៃវ៉ាន់គឺជាទីកន្លែងដែលធ្វើអោយលោកទទួលបាន
ជោគជ័យលើមុខរបរជាតារាចំរៀងរបស់លោក ។ ជាអ្នកផលិតបទចំរៀង តារាភាពយន្ត
ដែលទទួលបានពីការបណ្តុះបណ្តាលនៅសាលាសិល្បៈ Williams និង Berklee ។

លោកជាអ្នកដែលបានផ្សាភ្ជាប់បទចំរៀង ចិន និង Hip hop ,R&B ។ កន្លងមកលោកបាន
ចេញផ្សាយនូវបទចំរៀងចំនួន ២៥ អាល់ប៊ុម របស់ខ្លួន ។ លោកទទួលបានជ័យលាភីពាន
រង្វាន់Golden Melody Awards បួន លើក និង ពានរង្វាន់ Grammy របស់ តៃវ៉ាន់ ។ ក្រៅពី
នោះ លោកក៏បានចូលរួមថតខ្សែរភាពយន្តសំរាប់បញ្ចាំងលើកញ្ចក់ទូរទស្សន៍ផងដែរ និង
ត្រូវបានគេដាក់រហស្សនាមថា ថាជាបរុសអាមេរិក ប្រភពអាស៊ី គំរូគ្រប់សម័យកាល ។
ចំណូលៈ ៨៣,៩៤លានយាន់ (១២,៩៨ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ១៧ ឧសភា ១៩៧៦
ទីកន្លែងកំណើតៈ Rochester, New York សហរដ្ឋអាមេរិច
កំពស់ៈ ១,៨០ ម៉ែត្រ
ទំងន់ៈ ៦៦គីឡូក្រាម
ប្រភេទឈាមៈ O
មុខរបរៈ ចាងហ្វាង អ្នកចំរៀង អ្នកលេងភ្លេង ផលិតករ តារាភាពយន្ត
បទចំរៀងៈ Revolution, Impossible to miss you, Forever's first day, The one and only,
Girlfriend, All the things you never knew
ភាពយន្តចូលរួមៈ Love in disguise, Little big soldier, Lust, Caution, Moon child
អាចលេងឧបករណ៍ភ្លេងបុរាណដូចជាៈ Violin, piano, ស្គរ, guitar, guitar អេឡិចត្រូនិច harmonica ។
១០.លោក Feng Xiaogang

លោកជាបុគ្គលដែលទទួលជោគជ័យបំផុត ក្នុងការផលិតខ្សែរភាពយន្ត ក្នុងប្រទេស​ចិន ។
ខ្សែរភាពយន្តរបស់លោកតែងតែទទួលបានចំណូលខ្ពស់ ។ លោកមានភាគហ៊ុនចំនួន
២,២៨% ក្នុងក្រុមហ៊ុនទូរគមនាគមន៍ Hoa Thi ។ If You Are the One 2 គឺជាស្នាដៃថ្មីបំផុត
របស់លោក ។
ចំណូលៈ ៦៥,៩៦លានយាន់ (១០,២ លានដុល្លាអាមេរិច)
ថ្ងៃកំណើតៈ ១៨ សីហា ១៩៥៨
ទីកន្លែងកំណើតៈ ប៉េកាំង ប្រទេសចិន
កំពស់ៈ ១,៧៧ ម៉ែត្រ
ប្រភេទឈាមៈ A
មុខរបរៈ នាយក អ្នកដឹកនាំភាពយន្ត អ្នកនិពន្ធ
ដឹកនាំរឿងៈ If you are the one, If you are the one 2, Aftershock, Assembly,
The banquet, A world without thieves, Cell phone, Big shot's funeral, A sigh, Sorry baby,
Be there or be square, Dream factory, Lost my love masterpieces ។
ចូលរួមក្នុងភាពយន្តៈ Let the bullets fly, True legend, The founding of a republic ៕

(ពី eva)
យ៉ាវីន

Tags: