ភ្នំពេញ ៖ មន្ដ្រីក្រសួងផែនការម្នាក់ ដែលមានអាការៈស្រវឹងជោក បើករថយន្ដ ទៅបុករទេះ
រុញលក់ពោតស្ងោ ហើយជ្រុល ចង្កូត ទៅបុករថយន្ដ ១គ្រឿងទៀតដែល ចតនៅលើចិញ្ចើម
ផ្លូវ បណ្ដាលឱ្យរងការខូច ខាត ប៉ុន្ដែ មន្ដ្រីរូបនេះមិនបានទទួលខុសត្រូវ ចំពោះទង្វើរបស់ខ្លួន
ឡើយ ថែមទាំងរក រឿងសមត្ថកិច្ចមូលដ្ឋាន ពេលទៅជួយអន្ដ រាគមន៍ និងធ្វើការសម្រប
សម្រួលទៀត ផង។ យ៉ាងណាក៏ដោយ មន្ដ្រីក្រសួងផែន ការវ័យក្មេង ដែលអាង បុណ្យស័ក្ដិ
របស់ខ្លួន ខាងលើនេះ ត្រូវបានកម្លាំងនគរបាលចរាចរ ជើងគោក យកទៅឃុំខ្លួនជាបណ្ដោះ
អាសន្ន និងបញ្ជូនទៅកាន់តុលាការ ចាត់ការ តាមផ្លូវ ច្បាប់ដោយសារតែរូបគេ បង្កគ្រោះថ្នាក់
ចរាចរ ដោយសារស្រវឹងហើយមិនទទួល ខុសត្រូវ ។
គ្រោះថ្នាក់ចរាចរ ដែលបណ្ដាលឱ្យ រថយន្ដទាំង២គ្រឿង និងរទេះរុញលក់ពោតស្ងោរ រងការ
ខូចខាតខាងលើនេះបានកើត ឡើង កាលពីវេលាម៉ោង ៨ និង១៥នាទី យប់ ថ្ងៃទី០៥ ខែមិថុនា
ឆ្នាំ ២០១៣ ស្ថិត នៅលើកំណាត់ផ្លូវសុរាម្រិត កែងផ្លូវលេខ ១៩ ក្នុងសង្កាត់ចតុមុខ ខណ្ឌដូន
ពេញ ។
សមត្ថកិច្ចមូលដ្ឋាន និងមន្ដ្រីនគរបាល ចរាចរជើងគោក បានឱ្យដឹងថា មុនពេល កើតហេតុ
រថយន្ដកាមរីបាឡែនពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2S-1013 បើកបរ ដោយមន្ដ្រីក្រសួង
ផែនការ និងមិត្ដភ័ក្ដិក្នុង ទិសដៅ ពីកើតទៅលិចលុះដល់ចំណុចកើត ហេតុ បានជ្រុលទៅបុក
រទេះរុញលក់ពោត ស្ងោរ ហើយបន្ដទៅបុករថយន្ដម៉ាកហ្វ័ររ៉េន ន័រ ១គ្រឿង ពណ៌ស ពាក់
ស្លាកលេខភ្នំពេញ 2F-8655 បណ្ដាលឱ្យរងការខូចខាត ។
សមត្ថកិច្ចបានបន្ដថា ក្រោយបង្កគ្រោះថ្នាក់ ចរាចរ អ្នកបើករថយន្ដដែលសមត្ថកិច្ចអះ អាងថា
មានឈ្មោះ រឿន រាជហង្ស អាយុ ២២ឆ្នាំ ជាមន្ដ្រី បម្រើ ការងារនៅក្រសួង ផែនការ រស់នៅ
ផ្ទះលេខ ២៥អា ផ្លូវលេខ ២១៥ សង្កាត់បឹងរាំង ខណ្ឌដូនពេញ បានរក រឿងសមត្ថកិច្ច និងមិន
ព្រមសម្របសម្រួល ជាមួយភាគីជនរងគ្រោះ ត្រឹមប្រាក់ ៥០ ដុល្លារ ដែលជនរងគ្រោះទាមទារ
ហេតុ ដូច្នេះហើយ ទើបកម្លាំងនគរបាលចរាចរ រាជធានីភ្នំពេញបាននាំខ្លួន និងបញ្ជូនរថយន្ដ
ទៅដោះស្រាយបន្ដទៀត ។
សមត្ថកិច្ចបានបញ្ជាក់ថា មុនបង្កគ្រោះ ថ្នាក់ចរាចរខាងលើនេះ មន្ដ្រីក្រសួងផែនការ រួមជាមួយ
មិត្ដភ័ក្ដិមានប្រុសមានស្រី បាន ចេញមកពីផឹកស៊ី នៅហាងយីហោ ៧៣ ដោយផឹកស្រាអស់
ចំនួន ៨ថូ ។ ក្រោយការ ពិនិត្យជាតិអាកុល បង្ហាញថា អ្នកបើក រថយន្ដ ដែលជាមន្ដ្រីក្រសួង
ផែនការរូបនេះ មានអត្រាជាតិអាកុល ១,៣១មីលីក្រាម ក្នុង១លីត្រខ្យល់ ។ បច្ចុប្បន្នមន្ដ្រីរូបនេះ
ត្រូវ បានសាកសួរ បន្ដទៀត នៅការិយាល័យ ចរាចរជើងគោក ដើម្បី ចាត់ការតាមនីតិវិធី៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល