រូបភាពនេះបានលេចឡើងនៅរាត្រីថ្ងៃ២៩កក្កដា ដែលថត Chen Guan Xi ត្រូវគេវាយ
ឲ្យខ្មៅជាំមុខមាត់ សន្លប់មិនដឹងខ្លួននៅលើផ្លូវកំពុងជាប្រធានបទ ត្រូវគេជជែកគ្នានៅ
ជាច្រើននៅហុងកុង។
ព័ត៌មាននេះត្រូវបានចុះផ្សាយតាមទូរទស្សន៍ទៀតផង។
ប៉ុន្តែទីចុងក្រោយ ការពិតរបស់រូបភាពដ៏តក់ស្លុតនេះក៏ត្រូវបានបង្ហើបឲ្យដឹង។
ជាការពិត នេះគ្រាន់តែជារូបភាពដែលត្រូវបានដកស្រង់ពីវីឌីអូតន្រ្តីមួយរបស់ Chen Guan Xi ថតតាំងពិមុន។ ប៉ុន្តែក៏ត្រូវដឹងថា នេះមិនមែនជាលើកដំបូងដែល Chen Guan Xi ត្រូវជាប់នឹង
ពាក្យចចាអារាមថា ត្រូវគេវាយ ឬបានស្លាប់នោះទេ។
កាលពីខែមិនាឆ្នាំ២០០៩ គឺ១ឆ្នាំក្រោយពីរឿងអាស្រូវរូបស៊េច របស់ Chen Guan Xi កើតឡើង គាត់ក៏ធ្លាប់មានពាក្យចចាអារាមថា គាត់បានសម្លាប់ខ្លួនដោយសារ ទ្រាំមិនបានចំពោះសម្ពាធ
ផ្លូវចិត្តពីសាធារណះមតិ។ ប៉ុន្តែបន្ទាប់មក ព័ត៌មាននេះក៏ត្រូវបានបញ្ជាក់ថា វាគ្រាន់តែជាការ
និយាយលេងក្នុងទិវានិយាយកុហស១មេសាតែប៉ុណ្ណោះ ប៉ុន្តែក៏មានមនុស្សជាច្រើនបាន
ជឿទៅលើព័ត៌មាននោះ។
ថ្មីៗនេះ Chen Guan Xi បានសហការជាមួយ
Chou Chieh-lun ក្នុងគម្រោងជាច្រើនអំពីតន្រ្តី
និងកិច្ចជំនួញ។
ប្រភព៖ tintuconline .
ដោយ៖ ណាវី.