CamNews

ព័ត៌មានជាតិ 

បើករថយន្តលឿន បុកផ្ទាំងដែកពុះទ្រូង ផ្លូវបាក់អស់៧ផ្ទាំង នៅផ្លូវព្រះមុនីវង្ស

ភ្នំពេញ ៖ របាំងដែកចែក ទ្រូងផ្លូវមួយកន្លែង ស្ថិតនៅតាមបណ្តោយ ផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់
បឹងកេងកងទី ៣ ខណ្ឌចំការមន ត្រូវរងនូវការ ខូចខាតទាំងស្រុង ក្នុងខណៈដែលបុរសម្នាក់
បានបើករថយន្ត កូរ៉ូឡា មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន រេចង្កូតបុកពេញទំហឹង កាលពី
វេលាម៉ោង ២៤និង ១០ នាទីយប់ថ្ងៃទី ០៧ ខែមិថុនា ឆ្នាំ ២០១៣ ។

យោងតាមសាក្សី ដែលបានឃើញហេតុការណ៍ខាងលើនេះ បានឲ្យដឹងថា មុនពេលកើតហេតុ
គេ បានឃើញបុរសម្នាក់ ស្ថិតក្នុងស្ថានភាព ស្រវឹងស្រា បានបើករថយន្តមួយគ្រឿងម៉ាក កូរ៉ូឡា
ពណ៌ស្ករ ពាក់ស្លាកលេខ ភ្នំពេញ 2B 6445 ធ្វើដំណើរតាមបណ្តោយផ្លូវព្រះមុនីវង្ស ក្នុងទិសដៅ
ពីត្បូង ទៅជើង ដោយបានបើកយ៉ាងលឿន លុះពេលបើកមកដល់ ចំណុចកើតហេតុ ស្រាប់ តែ
រថយន្តបង្កបាន រេចង្កូតទៅខាងឆ្វេងដៃ ជ្រុលទៅបុក របាំងដែក ចែកទ្រូងផ្លូវបាក់អស់ចំនួន ៧
ផ្ទាំងទាំងស្រុង នឹងរថយន្តបង្កហេតុត្រូវរងនៅការ ខូចខាតផ្នែកខាងមុខស្ទើទាំងស្រុង ។ ប៉ុន្តែ
សំណាង ដែលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏គួរឲ្យរន្ធត់ខាងលើនេះ មិនបណ្តាលឲ្យ
មនុស្សណាម្នាក់ រងរបួសធ្ងន់ធ្ងរឡើយ ។

សមត្ថកិច្ចបានបញ្ជាក់ថា ក្រោយកើតហេតុរថយន្តបង្ក ត្រូវបានសមត្ថកិច្ចជំនាញ នៃស្នងការដ្ឋាន
នគរបាលរាជធានីភ្នំពេញចុះមកអន្តរាគមន៍ ធ្វើការវាស់វែង ស្ទូចយករថយន្តបង្កទៅរក្សាទុក នៅ
ការិយាល័យចរាចរណ៍ជើងគោក រាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមផ្លូវច្បាប់។

សមត្ថកិច្ចបានអះអាងថា គ្រោះថ្នាក់នេះគឺបង្កឡើងដោយបុរសជាម្ចាស់ រថយន្ត ស្ថិតក្នុងស្ថាន
ភាពស្រវឹងស្រា នឹងបានបើករថយន្តមិនគោរពច្បាប់ ទើបបង្កឲ្យគ្រោះថ្នាក់បំផ្លាញទ្រព្យសម្បត្តិ
ផ្ទាល់ខ្លួន និងទ្រព្យសម្បត្តិសាធារណៈដូចនេះ ៕

ផ្តល់សិទ្ធិដោយ៖ ដើមអំពិល


Tags: nation news social ព័ត៌មានជាតិ