មានបរិស័ទមូស្លីម ប្រហែលជា១.២០០លាននាក់នៅលើពិភពលោក កាលពីថ្ងៃទី១សីហា
បានចាប់ផ្តើមខែហូបបួសរ៉ាម៉ាដាន ដែលជាខែពិសិដ្ឋក្នុងប្រតិទិនរបស់មូស្លីម។
រ៉ាម៉ាដាន ជាខែទី៩ក្នុងប្រតិទិនរបស់សាសនាមូស្លីម
ចំពោះអ្នកកាន់សាសនាមូស្លីម អត្ថន័យរបស់បុណ្យរ៉ាម៉ាដានេះគឺដើម្បីហ្វឺកហ្វឹនស្មារតី
សេចក្តីអត់ធ្មត់ និងសម្តែងការគោរពចំពោះ ព្រះជាម្ចាស់។
តាមប្រពីណី ក្នុងខែបុណ្យនេះ បរិស័ទទាំងអស់និងបង្អត់បាយ បង្អត់ទឹក តាំងពីព្រះអាទិត្យ
រះឡើង រហូតដល់អស្តង្គត។
ក្នុងខែបុណ្យនេះ បរិស័ទមូស្លីមភាគច្រើនបួងសួងបន់ស្រន់នៅក្នុងប្រាសាទ ឬអានសម្ពី កូរ៉ាន។
នៅ Miami Florida អាមេរិក
ក្មេងស្រីម្នាក់ចូលរួមបួងសួងនៅ ទីក្រុង Jakarta ប្រទេស Indonesia។
ក្មេងប្រុសក្នុងបុណ្យបួងសួងរបស់បរិស័ទមូស្លីមនៅ
Strasbourg បារាំង។
ប៉ូលិសបាញ់កាំភ្លើងអបអរសាទរបុណ្យរ៉ាម៉ាដានៅ Dubai។
តាមទំនៀមទំលាប់ គេទិញនំប៉័ងប្រពៃណីក្នុងថ្ងៃដំបូងរបស់ខែបុណ្យ
រ៉ាម៉ាដាន នៅ Tunisia។
សិល្បករសម្តែងរបាំប្រពីណីអបអរសាទរបុណ្យរ៉ាម៉ាដាននៅ Beirut ប្រទេស Lybang។
ប្រភព៖ dantri .
ដោយ៖ ណាវី .