ភ្នំពេញ៖ រថយន្តមួយគ្រឿងម៉ាកកូរូឡា បើកជែងគេបានជ្រុល ទៅបុកជាមួយរថយន្ត កូរ៉ូឡាមួយគ្រឿង ទៀតបណ្តាលឲ្យ រថយន្តរងគ្រោះក្រឡាប់ ផ្ងារជើងចំណែក រថយន្តបង្កបានខ្ទាត ទៅប៉ះនិងរថយន្ត តូចចំណែក រថយន្តបង្ក បានខ្ទាត ទៅប៉ះនិងរថយន្តតូរីស មួយគ្រឿងទៀត រងការខូចខាត បន្តិចបន្តួច អ្នកបើកបររថយន្ត ទាំងបីគ្រឿង គេចខ្លួនបាត់ហេតុការណ៍ នេះកើតឡើងកាលវេលាម៉ោង៧ និង៤០នាទីយប់ ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០១៥ ស្ថិតនៅតាមបណ្តោយផ្លូវ សហព័ន្ធរុស្សុី ភូមិក្បាលដំរីសង្កាត់កាកាប ខណ្ឌពោធិ៍ជ័យ។
សាក្សីកន្លែងកើតហេតុ បានឲ្យដឹងថា រថយន្តបង្កម៉ាកកូរូឡា ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 2C-7915 អ្នកបើកបរ មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ចំណែករថយន្តរងគ្រោះ ម៉ាកកូរ៉ូឡា ពណ៌ស សេរីឆ្នាំ២០០៨ ពាក់ស្លាកលេខ ភ្នំពេញ2Y-9384 អ្នកបើកបរមិនត្រូវបានគេស្គាល់នោះទេ និងរថយន្ត រងគ្រោះមួយគ្រឿង ទៀតម៉ាកសាំយ៉ុង ពណ៌សំបកឪឡឹក ពាក់ស្លាកលេខភ្នំពេញ2P-7214។
សាក្សីបានបន្តទៀតថា មុនពេលកើតហេតុ រថយន្តបង្ករបើកបរ ក្នុងទិសដៅពីកើតទៅលិច ក្នុងល្បឿនលឿន បានឡើងវ៉ារថយន្តមួយគ្រឿង ស្របទិសគ្នា បានជ្រុលទៅបុកជាមួយ រថយន្តរងគ្រោះ បណ្តឲ្យរថយន្ត គ្រោះក្រឡាប់ផ្ងា ជើង រីឯរថយន្តបង្កវិញបានជ្រុល ទៅប៉ះនិងរថយន្តតូរីសមួយគ្រឿង ទៀតបណ្តាលឲ្យ រងការខូចខាត បន្តិចបន្តួចផងដែរ ករោយពេលកើតហេតុ នគរបាលបានចុះអន្តរាគមន៍ រួចប្រគល់ទៅឲ្យនគរបាលចរាចរជើងគោក រាជធានីភ្នំពេញដើម្បីចាត់ការបន្តទៅតាមផ្លូវច្បាប់៕
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល