CamNews

តារា 

ស្អាតប្លែក !! សម្រស់ នាយ កុយ កាលពីនៅក្មេង ត្រូវប្រដូចថា សង្ហាដូច តួ Hong Kong លី ស៊ាវឡុង

ព័ត៌មានកំសាន្ត ៖ រយៈពេល ១៥ម៉ោងចុងក្រោយនេះ នៅលើគណនីហ្វេសប៊ុក ផ្ទាល់ខ្លួន តារាកំប្លែង លំដាប់ជួរមុខ នាយ កុយ នោះ ទទួលបាននូវការកោតសរសើរសម្រល់លោកជាខ្លាំង បន្ទាប់ពីនាយ កុយ ខ្លួនឯងផ្ទាល់នោះ បានបង្ហោះរូបអនុស្សាវរីយ៍ចាស់ កាលលោកនៅពីក្មេង តាមរយៈគណនី ហ្វេសប៊ុក ដែលមានឈ្មោះថា Koy Kompleng ។



ត្រឹមតែមួយសន្លឹក ពីតារាកំប្លែង លំដាប់ជួរមុខ នាយ កុយ ដែលអមជាមួយនឹងសារលើកឡើងឲ្យដឹង ថា "បងប្អូនកូនក្មួយសុំផុសមួយទៀតហើយកាលនៅពីក្មេងសុំសៀមួយនាក់ មកហិហិ អរគុណ" នោះ ទទួលបានការសាទរចុច Like និង Share រាប់រយនាក់ និង ទទួលបានការកោតសរសើរថែមទៀតផង ដែលអ្នកខ្លះបានលើកឡើងឲ្យដឹងថា សម្រស់ នាយកុយ កាលនៅពីក្មេង ពិតជាសង្ហារហួស អ្នកខ្លះ ប្រៀបសម្រស់ ពូ កុយ ថាដូច លី ស៊ាវឡុង អ្នកខ្លះទៀត លាន់មាត់  ពិតជាhandsomeមែនលោកពូ និងអ្នកខ្លះទៀត កើតសរសើរ មិនដាច់ពីមាត់ថា ដូចតួ Hong Kong ចឹងពូ ។ 




គួរបញ្ជាក់ថា នាយ កុយ គឺជាតារាកំប្លែង លំដាប់ជួរមុខ ចាស់វស្សា ដែលលោកពូផ្ទាល់ ទទួលបាន ការពេញនិយមជាខ្លាំងជាមួយនឹងសមត្ថភាពសម្តែង កំប្លែង ដែលនាំមកនូវការផ្ទុះសំណើច ដល់មហា ជនមកពីគ្រប់ទិសទី ពោល លោកពូ ផ្ទាល់ មានអ្នកគាំទ្រជាច្រើន តាមរយៈការសម្តែងកំប្លែង នាំមក នូវភាពកំប្លុកកំប្លែង ផ្ទុះសំណើចតាំងពីដើមដល់ចប់ តាមស្ថានីយ៍ទូរទស្សន៍ក្នុងស្រុក ៕

ដោយ ៖ កុសល

ប្រភព ៖ ហ្វេសប៊ុក 


Tags: Koy Kompleng