CamNews

តារា 

Selena Gomez សុំចែកផ្លូវជាមួយ Justin Bieber ?

អ្នកគាំទ្រជាច្រើនមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នៅពេលដែលទទួលពត៌មានថា Selena និង
Justin Bieber ចែកផ្លូវគ្នា ។


មានប្រភពពត៌មានជាច្រើនបានអោយដឹងថា Justin តែងតែបាន ផ្ញើសារជជែកកំសាន្ត រឺក៏
ពិភាក្សាជាមួយ អតីតមិត្តស្រីរបស់ខ្លួន ដែលធ្វើអោយ Selena ពិបាកប្រឈមមុខជាខ្លាំង
ហើយ Selena ក៏បានសំរេចចិត្តសុំចែកផ្លូវគ្នាជាមួយ Justin ផងដែរ ដើម្បីចៀសវាងការឈឺ
ចាប់យូរអង្វែង ។


អតីតមិត្តស្រីរបស់ Justin នាង Jasmine Villegas

អតីតមិត្តស្រីរបស់ Justin Bieber គឺនាង Jasmine Villegas កំពុងតែហ្វឹកហាត់ដើម្បីក្លាយជា
អ្នកចំរៀង ។ នាងក៏ធ្លាប់បានចូលរួមក្នុងដំនើរសំដែងជាលក្ខណៈទេសចរណ៍របស់ Justin ផង
ដែរកាលពីឆ្នាំ ២០១០ ក្នុងតួនាទីជាអ្នកចំរៀងបើកកម្មវិធី ។ មិនមានឈ្មោះល្បីដូចជានាង
Selena តែនាង Jasmine Villegas ក៏មានសំរស់ស្រស់ស្អាតមិនចាញ់ Selena ដែរ ។

កាលពីចុងសប្តាហ៍កន្លងទៅ Justin បានពាក់អាវដែលមានបោះពុម្ភ រូបនាង Selena ដើម្បីទៅ
ចូលរួមគាំទ្រលើកទឹកចិត្តដល់ការប្រគុំតន្រ្តីរបស់នាងនៅឯ រដ្ឋ Florida ។ បទចំរៀងមួយបទ
ដែលមានចំណងជើងថា I love you like a love song គឺបានបង្ហាញរូបមិត្តប្រុស( Justin) ជា
ច្រើន នៅក្នុងរាត្រីសំដែងនោះ ។ រាល់រូបថតដែលពោរពេញទៅដោយភាពរ៉ូមែនទិច ទាំង
នោះបានធ្វើអោយអ្នកគាំទ្រកើតមន្ទិលសង្ស័យ និង នៅមិនសុខពេលដែលទទួលដំណឹងថា
គូរសង្សារវ័យក្មេងមួយគូរនេះចែកផ្លូវគ្នា ។

បច្ចុប្បន្នអ្នកតំណាងរបស់ Justin និង Selena សុទ្ធតែនៅស្ងៀមស្ងាត់មិនមានប្រតិកម្មអ្វីជុំវិញ
ដំណឹងនេះឡើយ ។
(ពី ione)
យ៉ាវីន

Tags: