មណ្ឌលគិរី៖ នារីម្នាក់បានដាច់ចិត្ត លេបថ្នាំសម្លាប់ខ្លួន ដោយសារ តែជម្លោះស្នេហា ត្រីកោណ
ហើយការធ្វើអត្តឃាតខាងលើនេះ បានធ្វើឡើងនៅផ្ទះ ខាងប្រុសតែម្តង ប៉ុន្តែបានស្លាប់ នៅផ្ទះ
របស់ខ្លួន ក្រោយពេល ដែលតួអង្គប្រុស បានជួយដឹក បញ្ជូនមកវិញ។
ហេតុការណ៍លេបថ្នាំ បណ្តាលឲ្យស្លាប់ព្រោះតែស្នេហាត្រីកោណ ខាងលើនេះ បានកើតឡើង
កាលពីវេលាម៉ោង ៩៖៣០នាទី យប់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៣ ស្ថិតនៅ ភូមិរាំងសី ឃុំស្រែ
សង្គម ស្រុកកោះញែក ខេត្តមណ្ឌលគិរី ។ លោក យម ប៊ុនអេង នាយនគរបាលប៉ុស្តិ៍ ស្រីសង្គម
បានឲ្យដឹងថា នារីរងគ្រោះ មានឈ្មោះ ហេន ស្រីនី អាយុ២២ឆ្នាំ រស់នៅក្នុងភូមិ ឃុំកើតហេតុ ។
លោកបានបន្តថា មុនពេលកើតហេតុ នារីរងគ្រោះ បានទៅទិញថ្នាំ នៅផ្ទះរបស់បុរស ដែលខ្លួន
ស្រឡាញ់ ហើយក៏លេបថ្នាំ សម្លាប់ខ្លួន នៅទីនោះតែម្តង ប៉ុន្តែមិនទាន់ស្លាប់ ក៏ត្រូវគូស្នេហ៍ ជួយ
ដឹកបញ្ជូនទៅផ្ទះរបស់ខ្លួន ហើយដាច់ខ្យល់ស្លាប់តែម្តង។ យ៉ាងណាក៏ដោយ សមត្ថកិច្ចមិនទាន់
បាន បញ្ជាក់ពីមូលហេតុ ច្បាស់លាស់នៃស្នេហាត្រីកោណ របស់នារីរងគ្រោះនៅឡើយទេ៕
ផ្តល់សិទ្ធិដោយ៖ ដើមអំពិល