CamNews

ភាពយន្ត 

រឿង Fantasy Island នឹងធ្វើអោយអ្នកទស្សនាព្រឺសម្បុរជាមួយអាថ៌កំបាំងដ៏រន្ធត់

 

ខ្សែភាពយន្ត Fantasy Island ជាខ្សែភាពយន្តរន្ធត់ថ្មីដែលជាស្នាដៃរបស់អ្នកផលិតខ្សែភាពយន្ត Get Out និង Don’t Breath។ ជាមួយនឹងខ្សែភាពយន្តថ្មីនេះទស្សនិកជនជាច្រើននឹងបានទស្សនានូវសាច់រឿងដ៏អាថ៌កំបាំងដែលពោពេញទៅដោយភាពយន្តរន្ធត់ និងកន្ដ្រាក់អារម្មណ៍ពីដើមរហូតដល់ចប់។ អ្វីដែលធ្វើអោយទស្សនិកជនមិនគួររំលងនូវខ្សែភាពយន្ត Fantasy Island នោះគឺអារម្មណ៍ដ៏គួរអោយខ្លាចនិងព្រឺសម្បុរពីការសម្រេចចិត្តនៃក្ដីស្រមៃមួយៗរបស់ខ្លួន។

គួរបញ្ជាក់ផងដែរថា ខ្សែភាពយន្ត Fantasy Island និយាយអំពីសមាជិកមួយក្រុមដែលបានធ្វើដំណើរមកកាន់កោះនៃក្ដីស្រមៃ ដើម្បីមានឱកាសសម្រេចនូវក្ដីស្រមៃរបស់ពួកគេ តែអ្វីដែលពួកគេនឹកស្មានមិនដល់នោះក្ដីស្រមៃនោះ និងប្រែក្លាយទៅជាសុបិនអ៏អាក្រក់ដែលតម្រូវអោយពួកគេស្វែងរកនូវតម្រុយ​  និងដំណោះស្រាយអោយបានមុនពេលដែលកោះនៃក្ដីស្រមៃឆក់យកជីវិតរបស់ពួកគេម្នាក់ៗ។

ពីផលិតកម្មផលិតខ្សែភាពយន្តរន្ធត់ៗជាច្រើន Blumhouse បានបញ្ចេញនូវស្នាដៃថ្មីរបស់ខ្លួនរឿង Fantasy Island ដែលមានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនាថ្ងៃទី 14 ខែកុម្ភៈនេះ។ ចង់ដឹងថាតើកោះនៃក្ដីស្រមៃមួយនេះនឹងធ្វើរឿងរន្ធត់អ្វីខ្លះទៅលើមនុស្សទាំងនោះ កុំភ្លេចអញ្ជើញទៅទស្សនាខ្សែភាពយន្ត Fantasy Island នៅរោងភាពយន្តទាំងអស់គ្នា!

ទស្សនា Trailer នៅទីនេះ

 

ដើម្បីទទួលបានពត៌មានលំអិតពីភាពយន្តនេះ និង ពត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh រឺតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodia, www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់សប្តាហ៍។