CamNews

កំសាន្ត 

ទឹកចិត្តល្អណាស់! ពេជ្រ សោភា ប្រកាសជួយជាថវិកា ៤ លានរៀល ដល់ប៉ូលីសដែលរងគ្រោះដោយភ្លើងឆេះ

កាលពីថ្មីៗនេះ មានរឿងរ៉ាវដ៏ភ្ញាក់ផ្អើលមួយ អំពីហេតុការណ៍អគ្គិភ័យឆាបឆេះ បណ្ដាលមកពីផ្ទុះធុងហ្គាស នៅកន្លែងបញ្ចូលហ្គាស មួយកន្លែង នៅឯម្ដុំផ្លូវតាណឺយ ក្នុងខេត្តសៀមរាប។



គ្រោះអគ្គិភ័យនោះ បានបណ្ដាលឲ្យបុរសម្នាក់ឈ្មោះ ហួត មុនីពិសាខ ​ដែលជាមន្ត្រីប៉ូលីសផ្នែកអន្ដរាគមន៍នៃស្នងការនគរបាលខេត្តសៀមរាប បានរងរបួសធ្ងន់ ឆេះរោលពេញខ្លួនប្រាណ នៅពេលដែលលោកព្យាយាមជួយជម្លៀស ប្រជាជនចេញពីកន្លែងកើតហេតុ។



ដោយសារតែទង្វើល្អ ការលះបង់អស់ពីកម្លាំងកាយចិត្ត របស់ជនរងគ្រោះ ហួត មុនីពិសាខ បែបនេះ ទើបធ្វើឲ្យមិត្តៗក្នុងបណ្ដាញសង្គម មានការកោតសរសើរ និងអាណិតអាសូរដល់លោកជាខ្លាំង ថែមទាំងមានសប្បុរសជនមិនតិចនាក់ទេ ដែលបានប្រកាសជួយដល់ប៉ូលីសចិត្តធម៌រូបនេះគ្រប់គ្នា។



ទន្ទឹមនឹងនេះដែរ តារាចម្រៀង ពេជ្រ សោភា បានបង្ហាញនូវទឹកចិត្តអាណិតអាសូរ និងបានប្រកាសស្វែងរក សាច់ញាតិជនរងគ្រោះក្នុងបណ្ដាញសង្គមទៀតផង។   ពេជ្រ សោភា បានប្រកាសថា ខ្លួននឹងបរិច្ចាគជាថវិកា ជួយថ្លៃព្យាបាលទៅដល់ជនរងគ្រោះ ដែលកំពុងសម្រាកព្យាបាល នៅមន្ទីរពេទ្យក្នុងប្រទេសថៃ ចំនួន ៤ លានរៀល៕

 

អត្ថបទ៖ ចំរើន