CamNews

ព័ត៌មានជាតិ 

ដំណឹងល្អ ខណៈលោក Duterte ជួបសម្តេចតោជោ ហ៊ុន សែន ៖ ប្រកាសផ្តល់អាហារូបករណ៍ចំនួន៦០កន្លែងសំរាប់និស្សិត

(ភ្នំពេញ)៖ នៅក្នុងឱកាសខួបទី៦០ឆ្នាំ នៃទំនាក់ទំនងការទូតកម្ពុជា ហ្វីលីពីន លោកប្រធានាធិបតីហ្វីលីពីន រ៉ូឌ្រីហ្គោ ឌូតឺតេ បានប្រកាសជូនអាហារូបករណ៍ចំនួន៦០កន្លែងសំរាប់និស្សិតកម្ពុជា។ សម្តេចតេជោ ហ៊ុន ​សែន នាយករដ្ឋមន្ត្រីកម្ពុជា បានប្រគល់ការងារនេះទៅក្រសួងអប់រំដើម្បីអនុវត្តការងារ។ នេះបើយោងតាម Facebook ផ្លូវការរបស់ លោក ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបង្ហោះឲ្យដឹងនៅមុននេះបន្តិច។

នៅម៉ោង៣៖៤៥នាទីរសៀលថ្ងៃនេះ មេដឹកនាំកំពូលរបស់ហ្វីលីពីន លោក រ៉ូឌ្រីហ្គោ ឌូតឺតេ បានជួបពិភាក្សាការងារ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជានៅវិមានសន្តិភាព៕

ផ្តល់សិទ្ធដោយ​ ៖ ហ្វ្រេសញូវអាស៊ី


Tags: social news local news