CamNews

តារា 

Kim Kardashian តារាម៉ូដែល 3Dដំបូងគេលើពិភពលោក

អាស្រ័យដោយមានរូបរាង និងសំរស់ស្រស់ស្អាត ជាពិសេសទំហំទាំងបីត្រូវខា្នត ឥតខ្ចោះ
Kim Kardashian ត្រូវបានជ្រើសរើសជាតារាម៉ូដែលដំបូងបង្អស់ក្នុងការថតរូបអោយទំព័រ
ទស្សនាវដ្តី 3D ដំបូងគេនៅលើពិភពលោក ។

ទស្សនាវដ្តី World�s Most Beautiful គឺជាទស្សនាវដ្តីដំបូងគេ ដែលរូបភាពទាំងអស់ត្រូវបាន
ថតដោយប្រើបច្ចេកទេស 3D ។
World�s Most Beautiful នឹងចេញផ្សាយនៅថ្ងៃទី ៤សីហា
ខាងមុខនេះ ។

សំរាប់ឱកាសដ៏ពិសេសនិងកម្រមាននេះ Kim Kardashian បានចែករំលែកនៅលើ website
ដល់ Fan របស់នាងថា " គួរអោយភ្ញាក់ផ្អើលណាស់,ខ្ញុំរង់ចាំអស់ពេលដ៏យូរ ទើបអាចប្រាប់
អោយអ្នកទាំងអស់គ្នាដឹង ។ ខ្ញុំកំពុងតែត្រៀមខ្លួនបង្ហាញមុខនៅលើទំព័រទស្សនាវដ្តី 3D ដំបូង
បង្អស់របស់ពិភពលោក ។ រូបភាពរបស់ខ្ញុំនឹងត្រូវបង្ហាញនៅលើទំព័រទស្សនាវដ្តី
World�s
Most Beautiful
ដែលរាល់រូបភាពទាំងអស់គឺថតដោយ បច្ចេកទេស 3D ទាំងអស់ ។ អ្នកថត
រូប Nick Saglimbeni ជាអ្នកមានគំនិតនេះ ហើយពួកយើងកំពុងតែព្យាយាមធ្វើការយ៉ាងយក
ចិត្តទុកដាក់នៅឯវាលខ្សាច់មួយ ដើម្បីទទួលបាននូវរូបភាពដ៏អស្ចា្តរ្យបំផុត " ។







(ពី showbiz)
យ៉ាវីន

Tags: