ក្រចេះ ៖ រថយន្ដយីឌុបភ្លៅ៥ ដែលដឹក ឈើចេញក្នុងចំណោមរថយន្ដទាំង៥គ្រឿង លោតឆត្រ័ឆ្ពោះទៅប្រទេសវៀតណាមទាំង កណ្ដាលយប់ ស្រាប់តែមានរថយន្ដមួយគ្រឿង បានក្រឡាប់ធ្លាក់ផ្លូវនៅចំណុចអូរខ្យង ឃុំ ខ្សឹម ស្រុកស្នួល ខេត្ដក្រចេះជិតព្រំប្រទល់ ខេត្ដមណ្ឌលគិរី ។
យោងតាមសេចក្ដីរាយការណ៍ពីសមត្ថ កិច្ចមូលដ្ឋានបានឱ្យដឹងថា រថយន្ដយីឌុបដែល ដឹកឈើប្រណីតប្រភេទសុក្រម ខណៈធ្វើ ដំណើរចេញពីទឹកដីខេត្ដក្រចេះ ឆ្ពោះទៅស្រុក មេមត់ ខេត្ដត្បូងឃ្មុំ ស្រាប់តែដល់ចំណុចអូរ ខ្យង ក្នុងទឹកដីស្រុកស្នួល ក៏ក្រឡាប់តែម្ដង ប៉ុន្ដែមិនបណ្ដាលឱ្យមានអ្នកណាស្លាប់ឬរង របួសធ្ងន់ធ្ងរនោះទេ ។
យ៉ាងណាក៏ដោយ ចំពោះហេតុការណ៍ មួយនេះ ដែលបានកើតឡើងនៅវេលាម៉ោង ១០យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៥នេះ ពុំមានមន្ដ្រីណាម្នាក់អាចបញ្ជាក់ពីព័ត៌មាន លំអិតនោះទេ ហើយក្រោយកើតហេតុគេ បានឃើញសមត្ថកិច្ចចុះទៅជួយអន្ដរាគមន៍ ប៉ុន្ដែក៏មិនដឹងថា មានចំណាត់ការណ៍បែប ណាឡើយ ។
តាមសេចក្ដីរាយការណ៍បានឱ្យដឹងទៀត ថា ដោយឡែករថយន្ដ៤គ្រឿងផ្សេងទៀត បានបន្ដដំណើរដឹកឈើពេញ ឆ្ពោះទៅព្រំដែន វៀតណាម ដោយគ្មានការរំខាននោះទេ។
ផ្ដល់សិទ្ធដោយ៖ ដើមអម្ពិល