CamNews

កំសាន្ត 

មកមើលការតុបតែងខ្លួនថ្មីរបស់ Taew Natapohn និង Mark Prin នៅក្នុងខ្សែភាពយន្ដ “Game Lah Torrachon”

ការតុបតែងខ្លួនបែបថ្មីរបស់ Taew Natapohn និង Mark Prin ពិតស្រស់ស្អាត និងសង្ហាខ្លាំងណាស់ នៅក្នុងខ្សែភាពយន្ដបែបប្រយុទ្ធរឿង “Game Lah Torrachon” ។ កាលពីថ្ងៃទី ១៧ ម្សិលម៉ិញនេះ លោក   Mark Prin បានបង្ហោះរូបថតរបស់លោក និងកញ្ញា Taew Natapohn ជាច្រើនសន្លឹក ដែលបានថតនៅទីតាំងថតខ្សែភាពយន្ដថ្មីនេះ ។  



នៅក្នុងរូបភាព ពួកគេទាំងពីរ ពិតជាស្រស់ស្អាត និងស្រស់សង្ហាខ្លាំងណាស់ ជាមួយនឹងឈុតសម្លៀកបំពាក់ខ្មៅនេះ ។ នេះជាលើកទី១ ហើយ ដែលកញ្ញា Taew Natapohn សម្ដែងក្នុងខ្សែភាពយន្ដបែបប្រយុទ្ធ ។



ខ្សែភាពយន្ដភាគនេះ គឺជា Version ថតឡើងវិញនៃខ្សែភាពយន្ដភាគឆ្នាំ ២០១០​ រឿង “Prajan Lai Payak” ដែលលោក Weir Sukollawat និងអ្នកនាង  Aum Patchrapa សម្ដែងជាតួឯក ។ សម្រាប់ Version ថ្មីនេះ គឺត្រូវបានផលិតដោយ Nook Chatchai ដែលផលិតករប្រចាំនៅ Metta និង Mahaniyom ។ អ្នកគាំទ្រជាច្រើនបានបញ្ចេញយោបល់ថា ពួកគេរង់ចាំទស្សនាខ្សែភាពយន្ដភាគថ្មីនេះ ៕

ប្រែសម្រួល៖ សារ៉ាត

ប្រភព៖ Thaiupdate

.